ទំព័រដើម / ព័ត៌មានជាតិ / មន្ដ្រី៖កំណើននៃការប្រើប្រាស់ប្រាក់រៀល ធ្វើឱ្យប្រាក់បញ្ញើជាប្រាក់រៀលកើនឡើងក្នុងអត្រា១៨ភាគរយ

មន្ដ្រី៖កំណើននៃការប្រើប្រាស់ប្រាក់រៀល ធ្វើឱ្យប្រាក់បញ្ញើជាប្រាក់រៀលកើនឡើងក្នុងអត្រា១៨ភាគរយ

ព្រៃវែង: ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា បន្ទាប់ពីកម្ពុជាមានកំណើននៃការប្រើ ប្រាស់ប្រាក់រៀលកាន់តែច្រើន បានធ្វើឱ្យរូបបិយវត្ថុក្នុងការចរាចរ និងប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងក្នុងអត្រា១៨ភាគរយព និង២៧ភាគរយរៀងគ្នា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនាគារជាតិនៃកម្ពុជាសាខាខេត្ដព្រៃវែង កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារ ជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ និងការចាយវាយប្រាក់រៀលកាន់តែច្រើន នឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនដល់ប្រទេសជាតិ ហើយជួយពង្រឹងអត្ថសញ្ញាណជាតិ បង្កើនទុនបម្រុងទុនរបស់កម្ពុជា ជួយពង្រឹងប្រសិទ្ធភាពគោលនយោ បាយរូបិយវត្តុ ពង្រឹងប្រសិទ្ធភាពគោលនយោ​បាយអត្រាប្តូរប្រាក់ បង្កើនចំណូលពីការ បោះពុម្ពក្រដាសប្រាក់ និងពង្រឹងអធិបតេយ្យភាពរូបិយវត្ថុជាដើម។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ដូចជាធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យប្រើ ប្រាស់ប្រាក់រៀល និងលើកកម្ពស់ប្រាក់រៀលតាមរយៈការដាក់ចេញវិធានការមួយចំនួន ដែលជំរុញឱ្យមានកំណើន នៃការប្រើប្រាស់ប្រាក់រៀល កាន់តែមានការកើនឡើង។

​ឯកឧត្ដមទេសាភិបាលបានលើកឡើងថា កន្លងមកកម្ពុជាក៏ទទួលស្គាល់ប្រាក់ដុល្លារ កន្លងមក ព្រោះតែវាមានតួនាទីសំខាន់នៃដំណាក់កាលដំបូងដែលកម្ពុជាចាប់ផ្តើមអភិវឌ្ឍន៍ និងការបើកទូលាយសេដ្ឋកិច្ច។

ប៉ុន្ដែ ទោះបីយ៉ាងណានៅពេលដែលទំហំសេដ្ឋកិច្ចកម្ពុជា កាន់តែធំ ដុល្លាររូបនីយកម្មបានក៏ងាយបង្ករងគ្រោះដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

​ឯកឧត្តមបានអះអាងថា បច្ចុប្បន្ននេះ បញ្ហាដុល្លារូបនីយកម្មនៅតែជាបញ្ហាប្រឈមក្នុងធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ហើយកន្លងមករាជរដ្ឋាភិបាលក៏ដូចជាធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្ដបន្ទាប់ ដែលមានការចូលរួមពី វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ បានធ្វើឱ្យកំណើននៃការប្រើប្រាស់ប្រាក់រៀល បានកើន ឡើងគួរឱ្យកត់សម្គាល់៕ដោយ អ៊ុន រិទ្ធី

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *