ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រុមហ៊ុនវិនិយោគ របស់ចិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម យកទៅទីផ្សារប្រទេស ចិន

ក្រុមហ៊ុនវិនិយោគ របស់ចិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម យកទៅទីផ្សារប្រទេស ចិន

ភ្នំពេញ: ក្រុមហ៊ុនវិនិយោគ របស់ចិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម យកទៅទីផ្សារប្រទេសចិន បន្ទាប់ពីបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលកម្ពុជា។នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពី «យុទ្ធសាស្រ្តនៃការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់​ប្រទេសចិន កាលពីថ្ងៃទី​៩ ខែមេសា កន្លងទៅនេះ នៅក្រសួង កសិកម្ម លោក Wong Yung នាយកក្រុមហ៊ុន Tain Jin Trade Free Zone បានបញ្ជាក់ ថាក្រុមហ៊ុននឹងប្រមូលទិញ

ផលិតផលត្រីកែច្នែរួច  អង្ករ និងផ្លែស្វាយដើម្បីយកទៅ ទីផ្សារចិន តាមតំរូវការ បរិមាណ គុណភាព សុវត្ថិភាព ពេលវេលា និងតម្លៃ។

លោក Wong Young បញ្ជាក់ទៀតថា ក្រុមហ៊ុនលោកមានបំណងធ្វើការវិនិយោគ បង្កើតតំបន់ ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម នៅខេត្តព្រះសីហនុ ដើម្បីប្រមូលទិញ​កសិផលកែច្នៃ និងនាំចេញដើម្បីបំពេញតម្រូវការទីផ្សារចិនដោយត្រង់ ពិសេសផលិតផលត្រី អង្ករ និងស្វាយ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងស្វែងរកការសហការជាមួយ ក្រុមហ៊ុន Hun Ty ដែលបានដាក់ទុនវិនិយោគជាង១០លានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋា​រចនាសម័ន្ធ​រោងចក្រ ដូចជាបន្ទប់ក្លាស្សេ និងបង្កកផលិតផល បន្ទប់កែច្នៃ ឃ្លាំងស្តុក អគាររដ្ឋបាល និងហាងសម្រាប់ជួល និងលក់ផលិតផលបោះដុំលើផ្ទៃដី៤ហិកតា ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ថា ពីមុន កម្ពុជាជាប្រទេស ផលិតផលិតផលកសិកម្ម ដើម្បីតែផ្គត់ផ្គង់សន្តិសុខស្បៀងក្នុងប្រទេស ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​កម្ពុជាត្រូវការផលិត ដើម្បីធ្វើការកែច្នៃក្នុងស្រុករួចនាំចេញ ហើយការ​នាំចេញនេះ​អាចជួយជំរុញកំណើន សេដ្ឋកិច្ចជាតិយ៉ាងល្អប្រសើរ ពិសេសចំណូលក្នុងគ្រួសារ ការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *