ទំព័រដើម / ព័ត៌មានជាតិ / ស្ពានអាកាសទី៥នៅស្តុបផ្សារដីហ៊ុយគ្រោងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្នចាប់ពីថ្ងៃទី១២​ខែមេសានេះតទៅ

ស្ពានអាកាសទី៥នៅស្តុបផ្សារដីហ៊ុយគ្រោងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្នចាប់ពីថ្ងៃទី១២​ខែមេសានេះតទៅ

ភ្នំពេញ៖    រាជរដ្ឋាភិបាលប្រកាសបើកឲ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្នស្ពានអាកាសទី៥ នៅស្តុបផ្សារដីហ៊ុយ ចាប់​ពីថ្ងៃទី១២ខែមេសានេះតទៅដើម្បីដោះស្រាយបញ្ហាកក ស្ទះចរាចរ​នៅលើ​កំណាត់​​មហា​វិថី​សហពន្ធ័រុស្ស៊ីដែល​កំពុងមមាញឹកខ្លំាងខណៈដែលប្រជាពលរដ្ឋ​សម្រុក​​ចេញទៅ​ស្រុក​កំណើត។

          អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអៈអាងថា ក្រុមអ្នកជំនាញបានតភ្ជាប់ស្ពាន​អាកាស​ស្តុបផ្សារដីហ៊ុយនេះចប់រួចរាល់តាមផែនការដែលបានគ្រោងទុកដែលអាចបើក​​ ឲ្យ​ប្រជាពលរដ្ឋធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅពាក់កណ្តាលសប្តាហ៍នេះហើយ ដើម្បីធានា​ឲ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់ទូរទស្សន៍រស្មី ហង្សមាសនៅ ព្រឹកថ្ងៃទី ១០ ខែមេសានេះថា ក្រុមការងារជំនាញកំពុងសម្រុកការអ៊ុកកៅស៊ូនៅលើតួស្ពាន រួមទំាងការតុបតែលម្អស្ពានបំពាក់ភ្លើងបំភ្លឺផ្លូវ ស្លាកសញ្ញាចរាចរណ៍និងគូសគំនូសចរាចរណ៍ ជាដើមដើម្បីបំរើដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួលនិងមានសុវត្ថិ ភាព។លោកបានអៈអាងថា ការបើកឲ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្ននេះនឹងចាប់​ផ្តើមឡើង​ពី​ថ្ងៃទី ១២ដល់ថ្ងៃទី១៨ ខែមេសា ហើយចាប់ពីថ្ងៃទី១៨ខែមេសាទៅស្ពាននេះ​នឹងបើកឲ្យធ្វើ​ចរាចរណ៍​តែមួយចំហៀងតែប៉ុណ្ណោះដើម្បីបង្ហើយការតុបតែនឹងអ៊ុកកៅស៊ូលើតួស្ពាន ។ លោកបន្តថា គម្រោងសាងសង់ស្ពានអាកាសនេះនឹងស្ថាបនាឲ្យហើយជាផ្លូវការចាប់ពីថ្ងៃ​ទី១៥ ខែឧសភា ខាងមុខ ហើយបើកឲ្យប្រើប្រាស់ទ្វេទិសតែម្តង។

លោកបន្តថា ស្ពានអាកាសទី៥តាមបណ្តោមហាវិថីសហពន្ធ័រុស្ស៊ីដែលរំលងពីលើផ្លូវ​ហា​ណូយ​ ​នេះគឺធ្វើឡើងដើម្បីរំដោះស្ថានភាពកកស្ទះចរាចរណ៍ដល់មមាញឹកត្រង់ចំណុចប្រសព្វនេះ។

យ៉ាងណាក៏ដោយលោកបានអៈអាងថា ការបើកអោយធ្វើចរាចរណ៍ស្ពានអាកាសទី៥  ជា​បណ្តោះអាសន្ននេះ អនុញ្ញាតអោយរថយន្តធ្វើចរាចរណ៍តែក្រោម៣ម៉ែត្រតែប៉ុណ្ណោះ ខណៈ​ដែលស្ពានេះធ្វើមិនទាន់រួចរាល់១០០ភាគរយ។

លោក ស៊ីន យឿន​ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានសម្តែងការសាទរចំពោះ​រាជរដ្ឋាភិ​បាលនិងអាជ្ញាធររាជធានីភ្នំពេញដែលត្រៀមបើកឲ្យស្ពានអាកាសនេះធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

សូមជម្រាបថា គម្រោងស្ថាបនាស្ពានអាកាសទី៥ ត្រង់ស្តុបផ្សារដីហ៊ុយលើចំនុចប្រសព្វ​មហា​វិថីសហពន្ធ័រុស្ស៊ី ជាមួយនឹងផ្លូវហាណូយនេះ មានប្រវែង៦០៥ម៉ែត្រ ទទឹងប្រវែង១៦.៥០ម៉ែត្រ ត្រូវបានសាងសង់ឡើងកាលពីចុងខែមេសា ឆ្នាំ២០១៦កន្លងទៅនេះដោយក្រុមហ៊ុនចិន ៕អត្ថបទ សិរីរាជ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *