ទំព័រដើម / តុលាការ / សំណុំរឿងអតីតមេឃុំគោករកាលោកភី ណុបនិងបក្ខ៣នាក់ករណីគប់​គ្រាប់បែក​​តុលាការ​កំពូលនឹងប្រកាសសាដីកានៅព្រឹកថ្ងៃទី១៨មេសា

សំណុំរឿងអតីតមេឃុំគោករកាលោកភី ណុបនិងបក្ខ៣នាក់ករណីគប់​គ្រាប់បែក​​តុលាការ​កំពូលនឹងប្រកាសសាដីកានៅព្រឹកថ្ងៃទី១៨មេសា

ភ្នំពេញ​៖សំណុំរឿងអតីតមេឃុំគោករកា ​ភី ណុប នឹងបក្ខ៣នាក់ទៀតពាក់ព័ន្ធករណីគប់​គ្រាប់​បែក​នៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាល ឱ្យ​កុមារាម្នាក់អាយុ១១ឆ្នាំស្លាប់ និង៥​នាក់​រងរបួសធ្ងន់ស្រាលកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៤កន្លងមក ។

នៅព្រឹកថ្ងៃទី១១ខែ​មេសាឆ្នាំ២០១៨នេះ​ត្រូវបាន​តុលា​ការកំពូលយក​មក​បើកសវនាការដោយមានលោក សឹង​ បញ្ញា​វុឌ្ឈ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និងលោក ជុំ សំបានជា​តំណាង​មហា​អយ្យការ​ ។

នៅពេលសវនាការជនជាប់ចោទឈ្មោះ នួន សំរិទ្ធ​ ហៅ ម៉ាប់ បាននិយាយថាពាក់ព័ន្ធនឹង​ការប្តឹង​សារទុក្ខ​មកតុលាការកំពូលនេះដោយសារខ្លួនបានដឹងកំហុសដែលខ្លួនបានធ្វើ ទើបប្តឹងមកតុលាការ​ដើ​ម្បីបន្ធូរ​បន្ថយទោស។

ចំណែកជនជាប់ចោទឈ្មោះ ពៅ ប៊ុនធឿន នឹងឈ្មោះ អេង បូលីន ក៏បានលើក​ឡើង​​ដូច​គ្នាដែលពាក់ព័ន្ធនឹងការប្តឹងមកតុលាការនេះ។ចំណែជនជាប់ចោទឈ្មោះ ភី ណុប អវត្តមាននៅ​ពេល​សវនាការដោយសារតែមានបញ្ហាសុខភាពមិនអាចចូលរួមសវនសការបាន។

តំណាងឲ្យជនរងគ្រោះចំនួន៥នាក់ជនរងគ្រោះម្នាកឺលោក សន ស៊ិន បានស្នើសុំឲ្យ​តុលាការតម្កល់​ទោស​ជនជាប់​ចោទ​ទាំង៤នាក់នេះនៅដដែល។សវនាការនេះកំបាំង​មុខជនជាប់ម្នាក់គឺ​លោក ភី ណុប ​អតីត​មេឃុំគោករកាមិនបានចូលរួមសវនា​ការព្រោះមានជម្ងឺ មិនត្រូវបាននាំខ្លួនមកសវនាការទេ។

ថ្លែងក្នុងបន្ទប់សវនការចំពោះរឿងក្តីខាងលើនេះលោក​ សឹង​ បញ្ញា​វុឌ្ឈ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ ក៏បានបញ្ចប់សវនាការរួច ហើយៗនឹងបន្តប្រកាសសាដីកា​នៅ​ព្រឹកថ្ងៃទី១៨ខែមេសា​ឆ្នាំ២០១៨​ខាងមុខនេះ។

គួររំលឹកថា ទាំង​សាលាដំបូងរាជធានីភ្នំពេញ និង​ សាលាឧទ្ធរណ៍​ បានសម្រេច​ដូចគ្នា​ដោយប្រ​កាស​​សាលក្រមនឹងសាដីកា​ផ្តន្ទាទោសក្រុមជនល្មើស៤នាក់ដាក់ពន្ធនា​គារ​​ចន្លោះពី៣០ឆ្នាំដល់មួយជីវិត ។

តុលាការ បានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ភី ណុប អាយុ៤៦ឆ្នាំ ជាអតីតចៅសង្កាត់គោករកា និង ឈ្មោះ នួន សំរិទ្ធ​ ហៅ ម៉ាប់ អាយុ២៨ឆ្នាំ ជាជនដៃដល់ ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត ពីបទ ផ្តើម​គំនិត​ក្នុង​អំពើឃាតកម្មគិតទុក្ខជាមុន និងឃាតកម្មគិតទុក្ខជាមុន។

តុលាការបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ពៅ ប៊ុនធឿន អាយុ២៣ឆ្នាំ ជាអតីតប្រធាន​សហគមន៍អណ្តូង៦ និង ឈ្មោះ អេង បូលីន អាយុ២៨ឆ្នាំដាក់​ពន្ធនាគារម្នាក់ៗ៣០​ឆ្នាំ ពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុក្ខជាមុន។ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *