ទំព័រដើម / ប្លែកៗ / លោកតាអាយុ១១២ឆ្នាំ

លោកតាអាយុ១១២ឆ្នាំ

MC: លោកតាវ័យ១១២ឆ្នាំនៅប្រទេសជប៉ុនទទួលបានកំណត់ត្រាពិភពលោកហ្គីនណេសដោយចាត់ទុកថាជាបុរសវ័យចំណាស់ជាងគេបំផុត។

លោកតាម្នាក់មានអាយុ ១១២ឆ្នាំ ត្រូវបានគេចាត់ទុកថាជាបុរសមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសជប៉ុន។ លោកតាមានឈ្មោះថា Masazo Nonaka បានកើតនៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩០៥  រស់នៅតំបន់ Hokkaido ភាគខាងជើងនៃប្រទេសជប៉ុន។

លោកតាទទួលបានកំណត់ត្រាពិភពលោកហ្គីនណេស ដោយទទួលស្គាល់ថាជាបុរសមានវ័យចំណាស់ជាងគេបំផុតនៃមនុស្សចំនួន ៨០០នាក់ក្នុងតំបន់អាសូរ៉ូដែលមានប្រជាជនរស់នៅចំនួន ៦៩៩០នាក់។

ក្រុមគ្រួសាររបស់លោកតា និង មនុស្សជាច្រើនដែលចូលរួមកម្មវិធីនេះបានអបអរសាទរចំពោះលោកតា ហើយបានយកនំខេកឲ្យលោកតាពិសារ ព្រោះលោកតាមិនអាចពិសាររបស់រឹងៗបានទេ។

Leave a Reply

Your email address will not be published. Required fields are marked *