ទំព័រដើម / ព័ត៌មានសំខាន់ៗ / ទារកចិនចាប់កំណើតបួនឆ្នាំក្រោយឪពុកម្តាយទទួលមរណភាព

ទារកចិនចាប់កំណើតបួនឆ្នាំក្រោយឪពុកម្តាយទទួលមរណភាព

ចិន៖ ទារកចិន​ម្នាក់បានចាប់កំណើតពីផ្ទៃម្តាយស៊ីឈ្នួលពពោះជំនួស​ បួនឆ្នាំ​បន្ទាប់ពី​​​ឪពុក​ម្តាយ​របស់​ទារករូបនេះ​​បានស្លាប់​នៅក្នុងគ្រោះថ្នាក់រថយន្ត។​

​​​​ប្តីប្រពន្ធ​​ទាំងពីរនាក់នេះ​ ដែលបានស្លាប់​កាលពី​ឆ្នាំ​២០១៣ ​បានបង្កកទុកមេ​ជីវិត​មួយ​ចំនួន​ ដោយ​សង្ឃឹមថា ​នឹង​អាចមានកូនតាមរយៈ​ការចាក់បញ្ចូលមេជីវិត ឬ​ឲ្យ​គេព​ពោះជំនួស​ ​ហើយបន្ទាប់ពី​​កើត​មានគ្រោះថ្នាក់ ឪពុកម្តាយរបស់ពួកគេ​ ​ បាន​ចេញមុខ​មកតតាំ​ងផ្លូវច្បាប់​​​រហូតទាល់តែមានការអនុញ្ញាត​ឲ្យប្រើមេជីវិតដែលបង្កកទុក។​

​ទារក​​នេះ​ ដែលកើតមកភ្លាមកំព្រា​ឪ​ពុក​ម្តាយ​ភ្លាម ​​បានចាប់កំណើត​កាលពីឆ្នាំមុន​ ​ពីផ្ទៃ​ម្តាយ​ស៊ី​​ឈ្នួល​ពពោះ​​​ជំនួស​នៅក្នុងប្រទេសឡាវ​ ប៉ុន្តែ​ប្រព័ន្ធផ្សព្វផ្សាយ​ Beijing News ទើបតែ​បានចុះផ្សាយ​អំពី​ករណីនេះ​នៅក្នុងសប្តាហ៍នេះប៉ុណ្ណោះ។​

ប្រព័ន្ធផ្សព្វផ្សាយ​ Beijing News បានរាយការណ៍បន្តថា ​មុនពេលគ្រោះថ្នាក់កើតឡើង​ ​មេជីវិត​​របស់​ប្តីប្រពន្ធ​ដែលបាត់បង់ជីវិត​ ត្រូវបានរក្សាទុកដោយមានសុវត្ថិភាព​​​នៅក្នុង​មន្ទីរពេទ្យមួយ​ក្នុងទីក្រុង​ Nanjing ​ហើយថា ករណីបែបនេះគឺមិនធ្លាប់មានទេពីមុនមក​ ប៉ុន្តែដោយសារ​ឪពុក​ម្តាយទាំងសង​ខងរបស់ជន​រងគ្រោះ​ បានឈ្នះការតតាំងផ្នែកច្បាប់​ ទើប​មន្ទីរ​ពេទ្យនេះ​អនុញ្ញាត​ឲ្យយកមេជីវិត​ទៅ​កាន់មន្ទីរពេទ្យ​មួយផ្សេងទៀត​ដើម្បី​បង្កកំណើត។​

​នៅក្នុងប្រទេសចិនមិន​មាន​ការអនុញ្ញាត​ឲ្យមានសេវាស៊ីឈ្នួលពពោះស្របច្បាប់នោះទេ ​ហើយ​បើចង់​ទទូលបាន​សេវា​បែបនេះ​ទាល់តែទៅក្រៅប្រទេស ​ដែលជាហេតុធ្វើ​ឲ្យ​ឪពុកម្តា​យ​​របស់ជនរងគ្រោះ​សម្រេច​ទាក់ទង​ទៅទីភ្នាក់ងារផ្តល់សេវាពពោះជំនួសនៅ​ប្រទេសឡាវ​ ជាប្រទេស​ដែល​អនុញ្ញាត​ឲ្យ​មានសេវា​នេះស្របច្បាប់។​​

មុនទៅដល់ប្រទេសឡាវ មេជីវិតដ៏មាន​តម្លៃនេះត្រូវបានដឹកតាមរថយន្ត​ មិនមែនតាម​យន្តហោះនោះទេ ដោយសារតែ​​​គ្មានក្រុមហ៊ុន​អាកាសចរណ៍ណាមួយហ៊ានទទួលយក​​ដប​ដែលមាន​អាហ្សូត​សម្រាប់​រក្សាសីតុណ្ហភាពនោះឡើយ ហើ​យពេលទៅដល់ប្រទេសឡាវ​ ​​មេជីវិតនេះត្រូវ​ដាក់ប​ញ្ចូលទៅ​ក្នុង​​ស្បូន​របស់​ម្តាយស៊ីឈ្នួលពពោះជំនួស​ ដោយទីបំផុតទារកម្នាក់នេះ​មានឱកាឃើញពន្លៃថ្ងៃនៅខែធ្នូឆ្នាំ​​២០១៧៕

Leave a Reply

Your email address will not be published. Required fields are marked *