ទំព័រដើម / កីឡា / រកឃើញក្រុមខ្លាំងៗឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ជើងឯកថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៨

រកឃើញក្រុមខ្លាំងៗឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ជើងឯកថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៨

បាល់ទាត់៖ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១២ ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសន្សំពិន្ទុជាស្ថាពរហើយ សម្រាប់ពានរង្វាន់ថ្នាក់ខេត្ត ហើយក៏បានរក ឃើញក្រុមបន្ដដំណើរទៅវគ្គ១៦ក្រុមចុងក្រោយផងដែរ បន្ទាប់ពីឆ្លងកាត់ការប្រកួតសប្ដាហ៍ទី៥ចំនួន៩ប្រកួត កាលពីរសៀលថ្ងៃពុធ កាលពីម្សិលមិញ។

សម្រាប់លទ្ធផល៩ប្រកួត ម្សិលមិញនោះ រួមមាន៖ ក្រុមយុវជនក្រសួងការពារជាតិ បំបាក់ខេត្តតាកែវ ១៣ទល់១, ខេត្តកណ្តាល ៣ទល់៣ ជាមួយកំពង់ចាម, ព្រៃវែងចាញ់ត្បូងឃ្មុំ ១ទល់៣, ព្រះវិហារ ចាញ់ឧត្តរមាន ជ័យ ០ទល់១, កំពត ឈ្នះព្រះសីហនុ ៦ទល់១, សាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ ឈ្នះកោះកុង ៥ទល់២, ស៊ីម៉ាក់ ឈ្នះកំពង់ធំ ១ទល់០, សៀមរាប ឈ្នះបន្ទាយមានជ័យ ៣ទល់០ រីឯក្រុមខេត្តកំពង់ឆ្នាំប្រកួតចាញ់ក្រុម គីរីវង់ ដោយលទ្ធផល ០ទល់៧។

ជាមួយនឹងលទ្ធផលបែបនេះបានធ្វើឲ្យ ពូលA ខេត្តប៉ៃលិន ឈរលេខ១ មាន ១០ពិន្ទុ, ក្រុមគិរីវង់សុខ សែនជ័យ ឈរលេខ២ មាន៥ពិន្ទុ, ខេត្តបាត់ដំបង ឈរលេខ៣ មាន៤ពិន្ទុ ស្របពេល ដែលខេត្តកំពង់ឆ្នាំងឈរ បាតតារាងគ្មានពិន្ទុរាប់ឡើយ។ ពូល B ខេត្តកំពង់ចាមឈរលេខ១ មាន១១ពិន្ទុ, យុវជនក្រសួងការពារជាតិ ឈរលេខ២ មាន១០ពិន្ទុ, ខេត្តត្បូងឃ្មុំឈរលេខ៣ មាន៩ពិន្ទុ និងខេត្តព្រែវែងឈរលេខ៤ មាន៧ពិន្ទុ។ ពូល D ក្រុមសាលាបាល់ទាត់ជាតិបាទី ឈរលេខ១ មាន១០ពិន្ទុ, ខេត្តព្រះសីហនុ ឈរលេខ២ មាន៧ពិន្ទុ, ខេត្តកោះកុង ឈរលេខ៣ មាន៦ពិន្ទុ និងខេត្តកំពតឈរលេខ៤ មាន ៦ពិន្ទុដូចគ្នា។ ចំពោះពូល E ខេត្តសៀមរាបឈរលេខ១ មាន១០ពិន្ទុ, ក្រុមស៊ីម៉ាក់ ឈរលេខ២ មាន ១០ពិន្ទុ, ខេត្តឧត្តរមានជ័យ និងខេត្ត កំពង់ធំ ឈរលេខ៣ និង​លេខ៤ មាន៩ពិន្ទុស្មើគ្នា។ ចំពោះក្រុមលេខ១ ដល់លេខ៣ នៃពូលនីមួយៗ ត្រូវឡើង វគ្គបន្ដ តែក្រុមលេខ៤ ត្រូវ​ឆ្លងកាត់ការវិនិច្ឆ័យរកក្រុមលេខ៤ ល្អជាងគេ ចំនួន៣ក្រុមទៅបង្គ្រប់វគ្គ ១៦ក្រុម ដែលក្នុងនោះខេត្តព្រែវែង, ខេត្ត​កំពង់ធំ និងខេត្តកំពត សុទ្ធតែមានសង្ឃឹមខ្ពស់ ព្រោះមានពិន្ទុខ្ពស់ជាងគេ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *