ទំព័រដើម / កីឡា / សង្ក្រានឆ្នាំថ្មីស្កាយលែន 7NG រៀបចំប្រភេទ កីឡាបូរាណនានាប្រកួតបង្ហាញមហាជន

សង្ក្រានឆ្នាំថ្មីស្កាយលែន 7NG រៀបចំប្រភេទ កីឡាបូរាណនានាប្រកួតបង្ហាញមហាជន

ដើម្បីអបអរសង្ក្រានស្កាយលែន 7NG ឆ្នាំ២០១៨នេះ លោកឧកញ៉ា ស្រី ចាន់ថន បានរៀបចំកីឡា ជាច្រើន ក្នុងនោះមានកីឡាប្រដាល់គុនខ្មែរ គុនដំបង យុទ្ធគុនខម ជាពិសេសនោះកីឡាចំបាប់បូរាណខ្មែរ ដែល ជាកីឡាប្រចាំឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងន័យចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យកីឡា អត្តសញ្ញាណខ្មែរឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងស្វែងយល់កាន់ច្បាស់ ជាពិសេសនោះភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

 លោកឧកញ៉ាបន្តថា ក្រៅពីកីឡាប្រដាល់លោកបានចាប់យកកីឡាចំបាប់មួយទៀត ដើម្បីជំរុញលើក ទឹកចិត្តកីឡាករ កីឡាការិនី និងគៀងគរវិស័យឯកជនឲ្យចូលរួមឧបត្ថម្ភគាំទ្រកីឡាអត្តសញ្ញាណប្រចាំឃុំវិហារ សួគ៌ឲ្យទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្លាបន្ថែមទៀត។

 លោកឧកញ៉ា ស្រី ចាន់ថន បន្ថែមថា ក្នុងនាមលោកជាអ្នកអភិវឌ្ឍន៍ទឹកដីវិហារសួគ៌  លោកក៏ត្រូវចូល រួមអភិវឌ្ឍនូវអ្វីៗដែលមានក្នុងទឹកដីនេះដែរ ដូចជាជំរុញសេដ្ឋកិច្ចជីវភាពរស់របស់ប្រជាពលរដ្ឋហេដ្ឋារចនា សម្ព័ន្ធ ជាពិសេសកីឡាចំបាប់បូរាណខ្មែរ គុនដំបង និងប្រណាំងក្របីជាដើម។

សូមបញ្ជាក់ថា សង្ក្រាន 7NG ស្កាយលែនឆ្នាំថ្មី អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរធ្វើឡើង ចាប់ពី ថ្ងៃទី១៣ដល់១៥ ខែមេសា ឆ្នាំ២០១៨ ដោយមានការសម្តែងសិល្បៈបូរាណខ្មែរ ល្បែងប្រជាប្រិយ ការតាំង ពិព័ណ៌ និងប្រភេទកីឡាបូរាណជាច្រើនចូលរួមទៀតផងដែរ ដែលគ្រោងចំណាយថវិកាប្រមាណជា ១៥ម៉ឺន ដុល្លារសហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *