ទំព័រដើម / កីឡា / FIFA ធ្វើដំណើរទស្សនកិច្ចនៅក្រុងអាតាឡាន់តា

FIFA ធ្វើដំណើរទស្សនកិច្ចនៅក្រុងអាតាឡាន់តា

ក្រុមការងារវាយតម្លៃការដេញថ្លៃសុំសិទ្ធិធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៦ របស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) កាលពីថ្ងៃពុធម្សិលមិញ បានបន្តដំណើរកម្សាន្តក្នុងលក្ខណៈបច្ចេកទេសរបស់ខ្លួនទៅកាន់ប្រទេសដែលរួមគ្នាសុំសិទ្ធិធ្វើម្ចាស់ផ្ទះ មានកាណាដា ម៉ិកស៊ិក និងសហរដ្ឋាអេមេរិក ដោយពេលនេះនឹងទៅធ្វើការវាយតម្លៃអាតាឡាន់តា (Atlanta) ក្រុងទី២ ក្នុងចំណោមក្រុងទាំង៤ដែលអាមេរិកយកមកបង្ហាញ ពេលដេញថ្លៃ។

ដំណើរទស្សនកិច្ចវាយតម្លៃនេះ ដំបូងគឺការត្រួតពិនិត្យទីលានហ្វឹកហាត់ ហើយបន្ទាប់មកទៅមើលកីឡដ្ឋានប្រចាំក្រុងអាតាឡាន់តា Mercedes-Benz ដែលអាចផ្ទុកអ្នកទស្សនាបាន៤២៥០០នាក់ ហើយគ្រោងពង្រីកឲ្យដល់៧ម៉ឺននាក់។

ប្រទេសទាំង៣ កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានរួមគ្នាដាក់សំណើទៅ FIFA សុំសិទ្ធិធ្វើសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដោយពេលនោះ ក្រុមចូលរួមប្រកួតប្រជែង ត្រូវបានពង្រីកពី៣២ក្រុម ទៅ៤៨ក្រុម ដែលជាចំនួនច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ World Cup

ក្រៅពីប្រទេសទាំង៣ខាងលើ មានតែម៉ារ៉ុកប៉ុណ្ណោះដែលស្នើដេញថ្លៃសម្រាប់ជុំចុងក្រោយនេះ ខណៈ FIFA នឹងសម្រេចជ្រើសរើសមួយ ក្នុងចំណោមបេក្ខភាពទាំងពីរ នៅឯសមាជរបស់ខ្លួន នាខែមិថុនា ហើយប្រសិនបើមិនយកមួយណាទេ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក នឹងបើកដំណើរការដេញថ្លៃម្ដងទៀត សម្រាប់តំបន់ដទៃ៕

Leave a Reply

Your email address will not be published. Required fields are marked *