ទំព័រដើម / កីឡា / បាល់ពិន័យ១១ម៉ែត្ររបស់ Ronaldo បញ្ចប់ក្ដីសង្ឃឹមរបស់ Juventus

បាល់ពិន័យ១១ម៉ែត្ររបស់ Ronaldo បញ្ចប់ក្ដីសង្ឃឹមរបស់ Juventus

ប្រធានក្លិប Juventus លោក Andrea Agnelli បានសុំឱ្យមានប្រើវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) ក្នុងក្របខ័ណ្ឌ UEFA Champions League ក្រោយក្រុមរបស់ខ្លួនធ្លាក់ដោយសារក្រុមយក្សអេស្ប៉ាញអធិរាជស Real Madrid កាលពីយប់មិញ ព្រោះតែបាល់ពិន័យ១១ម៉ែត្រ ក្នុងម៉ោងបន្ថែមបង្គ្រប់។

Juventus ដែលកាលពីជើងនៅទឹកដីខ្លួនឯងនាអ៊ីតាលី ប្រកួតចាញ់ ក្នុងលទ្ធផល ០-៣ នៅជើងទី២នេះ បានវាយបកយក៣ស្មើយ៉ាងអស្ចារ្យ ដែលស៊ុតបញ្ចូលទី ដោយ Mario Mandzukic ២គ្រាប់ និង Blaise Matuidi ១គ្រាប់ ហើយមានសង្ឃឹមខ្ពស់ថាការប្រកួតនឹងអាចឈានដល់វគ្គបន្ថែមម៉ោងពិសេស១៥នាទីពីរដង តែ Ronaldo បានបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់ក្រុមលោក Massimiliano Allegri

រឿងរ៉ាវចម្រូងចម្រាសនោះ កើតឡើងនៅនាទីទី៩៨+ ក្រោយអាជ្ញាកណ្ដាលផ្ដល់បាល់ពិន័យ១១ម៉ែត្រ ឱ្យក្រុមម្ចាស់ផ្ទះ ដោយសារយល់ឃើញថា Mehdi Benatia បានធ្វើកំហុសលើ Lucas Vazquez ខណៈ Ronaldo ជាអ្នកទទួលតួនាទីស៊ុតបាល់ពិន័យដ៏សំខាន់នេះ ហើយពេលគ្រាប់បាល់របស់ខ្សែប្រយុទ្ធសញ្ជាតិព័ទុយហ្គាល់ប៉ោងសំណាញ់ បានន័យថា Real Madrid ជាក្រុមដែលបានឆ្លងទៅវគ្គបន្ត ក្រោយឈ្នះទាំងពីរជើង ក្នុងលទ្ធផល ៤-៣។

ចំណែក Bayern Munich ក៏បានធ្វើដំណើរទៅវគ្គ៤ក្រុមចុងក្រោយដែរ បើទោះជើងឯកក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់មួយនេះ ប្រកួតបានត្រឹមស្មើជាមួយក្រុមទៅពីអេស្ប៉ាញ Sevilla ០-០ នៅជើងទី២នេះក៏ដោយ ព្រោះសរុបលទ្ធផលទាំងពីរជើងឈ្នះ ២-១។

ដូច្នេះសម្រាប់ក្របខ័ណ្ឌ UEFA Champions League រដូវកាល ២០១៧-២០១៨ ក្រុមដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគ្រប់ចំនួនហើយ គឺ Liverpool (អង់គ្លេស) Bayern Munich (អាល្លឺម៉ង់) Roma (អ៊ីតាលី) និង Real Madrid (អេស្ប៉ាញ, ជើងឯកចាស់)។ ការចាប់ឆ្នោតគូដែលត្រូវប្រកួតជាមួយគ្នានឹងធ្វើឡើង នៅថ្ងៃទី១៣ ខែមេសានេះ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *