ទំព័រដើម / តុលាការ / ផ្តន្ទាទោសបុរសសម្លាប់កូនស្រីអាយុ២ខួបនិងសម្លាប់ឪពុកក្មេកនៅស្វាយរៀងដាក់ពន្ធនាគារអស់មួយជីវិត

ផ្តន្ទាទោសបុរសសម្លាប់កូនស្រីអាយុ២ខួបនិងសម្លាប់ឪពុកក្មេកនៅស្វាយរៀងដាក់ពន្ធនាគារអស់មួយជីវិត

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក ហេង សុខណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅរសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០១៨បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសបុរសម្នាក់ឈ្មោះ អង សំណាង ដាក់ពន្ធនាគារអស់មួយជីវិត រឿងឃាតកម្មគិតជាមុនសម្លាប់កូនស្រីអាយុ២ខួបរួចបន្តទៅសម្លាប់ឪពុកក្មេកនៅស្វាយរៀង។

សវនាការកាលពីថ្ងៃទី២៩ខែមិនាឆ្នាំ២០១៨ជនត្រូវចោទឈ្មោះ អង សំណាង បានឆ្លើយសារភាពថាខ្លួនពិតជាបានសម្លាប់កូនស្រីអាយុ២ខួបរួចបន្តទៅសម្លាប់ឪពុកក្មេកនៅស្វាយរៀងពិនមែន ដោយសារខ្លួនខឹងនឹងម្តាយក្មេក។

កាលព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៧លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះអង សំណាង ដែល បានរឹត ក សម្លាប់កូនស្រីបង្កើត និង ច្របាច់ក សម្លាប់ ឪពុកក្មេក ជា បណ្ដោះ​អាសន្ន។

សូមបញ្ជាក់ថា លោក ងិន ពេជ្រ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លើ ឈ្មោះ អង សំណាង ហៅ ខ្មៅ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅ ភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង ពីបទ ឃាតកម្ម គិតទុក ជាមុន ប្រព្រឹត្ត កាលពី ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៧ យោងតាមមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៧ ជនត្រូវចោទ បានរឹត ក សម្លាប់ កូនស្រី បង្កើត ឈ្មោះ ពេ ជ ចរិយា អាយុ ៣ ឆ្នាំ ដោយ រឹត ក នឹងខ្សែភ្លើង នៅក្នុងផ្ទះ​ជួល មួយកន្លែង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយ សម្លាប់កូនស្រី រួចនៅរសៀល ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៧ ជនត្រូវចោទបាន រត់គេចខ្លួន ទៅ ខេត្តស្វាយរៀង ដើម្បីទៅច្របាច់ក សម្លាប់ ឪពុកក្មេក ឈ្មោះ ពេជ ជឿ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ដែល កំពុង សម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យ ដោយ ច្របាច់ក នៅក្នុង បន្ទប់ទឹក ។

ជនត្រូវចោទខាងលើត្រូវបានសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ បាន សហការជាមួយនគរបាល ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន ជន ត្រូវចោទកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧នៅស្រុកកំណើតនៅភូមិទួល អាទិន ឃុំ អង្គពពេល ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *