ទំព័រដើម / សន្តិសុខសង្គម / មនុស្ស២នាក់របួសករណីធ្លាយធុងហ្គាសផ្ទះបាយក្រុមហ៊ុនឯកជន

មនុស្ស២នាក់របួសករណីធ្លាយធុងហ្គាសផ្ទះបាយក្រុមហ៊ុនឯកជន

ភ្នំពេញ៖ធ្លាយទុយោហ្គាស់ផ្ទះបាយជះកំលាំងហ្គាស់របើកជញ្ជាំងកញ្ចក់បន្ទប់អូហ្វីសរបស់ក្រុមហ៊ុនហៅស៍វែលលក់សំភារៈសំណង់អស់៣ផ្ទាំងបណ្តាលឲ្យមនុស្ស២នាកមរបួសស្រាល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០១៨នៅចំណុចបន្ទប់ផ្ទះបាយរបស់ក្រុមហ៊ុនហៅស៍វែលលក់សំភារៈសំណង់តាមបណ្តោយផ្លូវជាតិលេខ៦អាភូមិគៀនឃ្លាំងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះរងរបួសស្រាលទាំង២នាក់ប្រុសស្រីមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។
ធុងហ្គាស់ដែលធ្លាយហ្គាស់ចេញតាមទុយោនោះមានទម្ងន់១៥គីឡូ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុសង្ស័យចុងភៅចំអិនម្ហូបបិតតែភ្លើងចង្ក្រានមិនបានបិតហ្គាស់នៅក្បាលបំពង់​ធុង​ហ្គាស​គួបផ្សំទុយោបញ្ចេញហ្គាសចាស់ផងនោះ។

បណ្តាលឲ្យធ្លាយចេញហ្គាសកំលាំងធាក់ចេញមកក្រៅជះក្លិនកំលាំងហ្គាស់បណ្តាលឲ្យរបើកជញ្ជាំញ្ចក់អូហ្វីសអស់ចំនួន​៣​ផ្ទាំងនិងមនុស្សប្រុសស្រី២នាក់រងរបួសស្រាល។ភ្លាមៗរថយន្តពន្លត់អគ្គីភ័យទីក្រុងជ្រោយចង្វារបានមកអន្តរាគមន៍ចំនួន​៤​គ្រឿង​​បាញ់បន្លត់អស់ចមនួន២គ្រឿង៕កែវឈីម

Leave a Reply

Your email address will not be published. Required fields are marked *