ទំព័រដើម / ព័ត៌មានសំខាន់ៗ / រថយន្ដដឹកដំឡូងក្រឡាប់តែគ្មានគ្រោះថ្នាក់ដល់ជីវិត

រថយន្ដដឹកដំឡូងក្រឡាប់តែគ្មានគ្រោះថ្នាក់ដល់ជីវិត

ខេត្តកំពង់ចាម៖នៅថ្ងៃទី10.4.2018វេលាម៉ោង23.30នាទីចំនុចខាងលិចហ្គោលក្លិបស្ថិតក្នុងភូមិបឹងស្នាយសង្កាត់សំបួរមាសក្រុងកំពង់ចាម មានករណី​រថយន្តដឹកមូមដំឡូង ក្រឡាប់ រថយន្ត ម៉ាក្សហិុនដាយពណ៍សស្លាកលេខកំពង់ធំ3A1672បើកបរដោយឈ្មោះថនសុខាភេទប្រុសអាយុ31ឆ្នាំនៅភូមិរំដួលឃុំគរស្រុកព្រៃឈរខេត្តកំពង់ចាម។រថយន្ដបើកពីទិសខាងលិចមកកើតបានក្រឡាប់បោកទៅប៉ះ ក្បាលឃឿន ពុះចែកទ្រូងផ្លូវនិង បង្គោលភ្លើងដែក បណ្តាលអោយបាក់បង្គោលភ្លើងដែកចំនួន01ដើម បែកខឿនពុះចែកទ្រូងផ្លូវ ប្រវែង 2​ ម៉ែត្រ ។

ករណីនេះ ផ្នែកជំនាញ កំពុងស្ទួច យករថយន្ត មកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម។ ដើម្បីដោះស្រាយករណីនេះដែរមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សទេ៕ម៉ែនសុវណ្ណ

Leave a Reply

Your email address will not be published. Required fields are marked *