ទំព័រដើម / សន្តិសុខសង្គម / ស្ពានអាកាសស្តុបផ្សារដីហុយទើបតែបើកឲ្យដំណើរការចរាចរណ៍បណ្តោះអាសន្តឡានក្រុងបើកបុកទាក់របាំងស្លាកសញ្ញាបាក់

ស្ពានអាកាសស្តុបផ្សារដីហុយទើបតែបើកឲ្យដំណើរការចរាចរណ៍បណ្តោះអាសន្តឡានក្រុងបើកបុកទាក់របាំងស្លាកសញ្ញាបាក់

ភ្នំពេញ៖ ស្ពានអាកាសត្រង់ស្តុបផ្សារដីហុយ ឬស្ពានអាកាសទី៥ បន្ទាប់ពីបើកឲ្យអ្នកដំណើរឆ្លងកាត់ជាបណ្តោះអាសន្នដើម្បីសម្រួល បញ្ជៀសនូវការកកស្ទះចរាចរណ៍ របស់​​បងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។

ពិធីនេះមានវត្តមានលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ មិនទាន់បានមួយថ្ងៃ​ផង។

នៅវេលាម៉ោង១៣រសៀលថ្ងៃដដែលនេះ ស្ពានអាកាសខាងលើជួបរឿងហេតុប្លែកៗ ខណៈដែលការអនុញាតិឲ្យបើកបរឆ្លងកាត់ស្ពានជាបណ្តោះអាសន្នតែរថយន្តធន់តូច ទោចក្រយានយន្ត រុឺម៉ក មានទាំងដាក់សញ្ញា របាំង ឃាំង យ៉ាងណាក្តី ។

រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ឡើង ស្ពានអាកាសទើបអនុញាតិឲ្យបើកដំណើរការឆ្លងកាត់បណ្តោះអាសន្នថ្មី ទាក់របាំង ស្លាកសញ្ញា បាក់ប៊ើងជាង១០ម៉ែត្រ ត្រង់ចំ​ណុ​ច​គល់ស្ពានខាងកើត ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តែសំណាងល្អមិនមានប៉ះពាល់អ្នកដំណើរដែរឆ្លងកាត់។

រថយន្តបង្ក ម៉ាក ហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ៤២កៅអី ពណ៌ស ពាក់ស្លាកលេខ សៀមរាប 3A-1053 ដឹកភ្ញៀវទេសចរណ៍ ជនជាតិចិន អ្នកបើកបរចុះគេចខ្លួនបាត់ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ពានអាសត្រង់ចំណុចស្តុបផ្សារ​ដី ហុយ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបើកឲ្យដំណើរការ ចរាចរណ៍ឆ្លងកាត់ស្ពានជាបណ្តោះអាសន្ន បានតែប្រភេទ រថយន្តធន់ស្រាល តូច ទោចក្រយានយន្ត កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែមេសានេះ។

ទើបតែមាន៦ម៉ោង ស្រាប់តែនៅវេលាម៉ោង១៣រសៀលថ្ងៃដដែល បែជាមានរថ​យន្តក្រុង ប្រភេទ៤២កៅអី ដឹកភ្ញៀវទេសចរណ៍ បើកឡើងស្ពាន ធ្វើឲ្យទាក់នឹងរបាំ សញ្ញា ហាមឃាត់ បាក់ ប៊ើងជាង១០ម៉ែត្រ ។

ហើយរថយន្តបង្កព្យាយាមបើករត់ តែត្រូវបានកម្លាំងនគរបាល ប្រចាំការទីនោះស្រាប់ ប្រដេញតាម ចាប់បានតែរថយន្ត ត្រង់​ចំណុចផ្លូវសហព័ន្ធរុស្សី ទល់មុខមជ្ឈមណ្ឌលអ៊ែតវ៉ូត អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។

រថយន្តបង្កខាងលើ ក្រោយពីបង្កបញ្ហា ប៉ះពាល់ទ្រព្យសម្បត្តិ សាធារណៈ ហើយបើកល្មើសទៅនឹងស្លាកសញ្ញាហាមឃាត់ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយា​ល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំស្រាវជ្រាវរកម្ចាស់មកដោះស្រាយ ៕សុខស៊ីឌី

Leave a Reply

Your email address will not be published. Required fields are marked *