ទំព័រដើម / ព័ត៌មានជាតិ / ព្រឺត្ដិការណ៍អង្គរសង្ក្រានឆ្នាំទី៦ បានបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៣ មេសានេះ នៅប្រាសាទបាយ័ន

ព្រឺត្ដិការណ៍អង្គរសង្ក្រានឆ្នាំទី៦ បានបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៣ មេសានេះ នៅប្រាសាទបាយ័ន

សៀមរាប៖ព្រិត្តការណ៍អង្គរសង្ក្រានឆ្នាំទី៦ បានបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៣ មេសានេះ នៅប្រាសាទបាយ័ន ខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត។
តាមការគូសបញ្ជាក់ពីឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀបរាប បានឲ្យដឹង ថា៖ភាពជោគជ័យនៃព្រិត្តការណ៍អង្គរសង្គ្រាន ៥ឆ្នាំកន្លងមកនេះ យើងបានផ្សព្វផ្សាយនូវមរតកវប្បធម៌ ដ៍ល្បីល្បាយរបស់ជាតិនៅលើឆាកអន្តរជាតិ ឲ្យពិភពលោកបានស្គាល់អំពីឧត្តមភាពនៃវប្បធម៌ដ៍រុងរឿងរបស់ខ្មែរ។ ឧត្តមភាព នៃវប្បធម៌ និងការ ផ្សព្វផ្សាយ ព្រឹត្តិការណ៍នេះ កន្លងមកបានបង្កើននូវភាពទាក់ទាញថ្មីៗថែមទៀត ដល់ភ្ញៀវទេសចរណ៍ ក្នុង និង​ក្រៅប្រទេស ឱ្យមកទស្សនាខេត្តសៀមរាបកាន់តែមានការកើនឡើងជាបន្តបន្ទាប់។
ជាក់ស្តែងព្រឹត្តិការណ៍អង្គរសង្កា្រន្តឆ្នាំ២០១៧ មានភ្ញៀវទេសចរណ៍ប្រមាណ១លាន៦សែននាក់ តួលេខនេះ បានបង្ហាញឱ្យឃើញព្រឹត្តិការណ៍អង្គរសង្ក្រាន្តមួយលើកៗមានកំណើនភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស ក្នុងងត្រា​គួរឱ្យមោទនភាព ដែលយើងមានជំនឿរំពឹងទុកថា អង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ដែលចូលរួម ក្នុង​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការទស្សនា នៅលើទីតាំងផ្សេងៗ​ជាច្រើន​កន្លែង​ក្នុង​តំបន់​រមណី​ដ្ឋានអង្គរ នៅក្នុងក្រុងៀមរាបទាំងមូល នឹងអាច មានការកើនឡើង ប្រមាណ២លាននាក់ ។
ទន្ទឹមនឹងនេះ ឥទ្ធិពលនៃការផ្សព្វផ្សាយវប្បធម៌អង្គរសង្ក្រាន្ត មិនគ្រាន់តែជាឧបករណ៍ សម្រាប់ទាក់ទាញភ្ញៀវ ឱ្យមក កំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំប៉ុណ្ណោះទេ តែភ្ញៀវទេសចណ៍ដែលមកកំសាន្តសប្បាយទាំងនោះ នឹងក្លាយ​ជា​ឃោសនិក ទេសចរណ៍យ៉ាងសំខាន់ ក្នុងការជំរុញឱ្យមានកំណើនភ្ញៀវនៅខេត្តសៀមរាប ក៏ដូចជា​នៅព្រះរា​ជាណា​ចក្រកម្ពុជា​ផងដែរ។
ឯ.ឧ. ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ​យុវជនកម្ពុជា បានអោយដឹងថា មានក្រុមការងារ និង យុវជនស្ម័គ្រចិត្ត ៤២៤៩នាក់ បានអនុវត្តការងារក្នុងរយៈពេលជាច្រើនខែ ដើម្បីរៀបចំ ព្រឹត្តិការណ៌អង្គរសង្ក្រាន្តឆ្នាំ២០១៨ ក្រោម​ប្រធានបទ មរតកដូនតា ដែលមាន​កម្មវិធី និងទស្សនីយភាពសំខាន់ ចំនួន៣៣ រួមមាន ៖ កម្មវិធីសាសនា៖ ដូចជា ក្រុងពាលីបើកការដ្ឋាន! ពិធីបួងសួងសុំសេចក្តីសុខ! ពិធីទទួលទេវតា! ពិធីទៅវត្ត និងវាលុកចេតីយ! និងពិធីដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះ។
កម្មវិធីសិល្បៈ វប្បធម៌៖ ដូចជា កម្មវិធី ព្រៃប្រសិទ្ធី! ភូមិខ្ញុំ! របាំប្រជាប្រិយ ប្រពៃណី និងបុរាណ! ក្បួនដង្ហែអង្គរសង្ក្រាន្ត! ល្បែងប្រជាប្រិយ! ភូមិបេតភ័ណ្ឌវប្បធម៌! គុនល្បុក្កតោ! ធ្នូបុរាណខ្មែរ! សហវិចិត្រវាយនោ! គោមបណ្តែតទឹក! មហោស្របសិល្បៈវប្បធម៌បុរាណ! របាំមរតកដូនតា! តន្ត្រីសួស្តីឆ្នាំថ្មី! តន្ត្រីអង្គរសង្ក្រាន្ត! ល្ខោនបុរាណរឿងមហាស្សន្តរជាតក! ល្ខោនរឿង អច្ឆិរយអង្គរ! ការប្រណាំងរទេគោ និងក្របី។ កម្មវិធីតាំងពិព័រណ៌នានា៖ រួមមាន ពិព័រណ៌អង្គរសង្ក្រាន្ត! ពិព័រណ៌ពាណិជ្ជកម្មផលិតផលខ្មែរ។ កម្មវិធីពិសេសផ្សេងទៀត ៖ មានដូចជា តោះលេងទឹក! អុកចត្រង្គ ! ទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត! ភូមិអាហារនៃក្តីស្រឡាញ់! និង សួនញញឹមអង្គរ៕

 

 

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *