ទំព័រដើម / កីឡា / Tyson Fury នឹងឡើងសង្វៀនប្រដាល់វិញនៅខែមិថុនាខាងមុខ

Tyson Fury នឹងឡើងសង្វៀនប្រដាល់វិញនៅខែមិថុនាខាងមុខ

ប្រដាល់ ៖ អតីតកំពូលអ្នកប្រដាល់ជើងឯកទម្ងន់ធ្ងន់ពិភពលោក Tyson Fury បាន​និយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា អ្វីៗល្អប្រសើរឡើងវិញហើយ ដោយ​គេប្រាប់ថា នឹងវិលមកកាន់សង្វៀនក្នុងទីក្រុង Manchester នាថ្ងៃទី៩ ខែមិថុនាខាងមុខ ក្រោយអវត្តមាន ជាង២ឆ្នាំកន្លងមក។

ការថ្លែងបែបនេះរបស់ Tyson Fury ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន អំឡុងការចុះ កុងត្រារវាងអ្នកប្រដាល់សញ្ជាតិអង់គ្លេស និងអ្នកផ្គូផ្គងលោក Frank Warren ខណៈគូប្រកួត របស់អ្នកប្រដាល់ខាងលើមិនត្រូវបានទម្លាយឲ្យដឹងឡើយ។ ក្រុមប្រឹក្សាគ្រប់គ្រងប្រដាល់ អង់ គ្លេស BBBC បានព្យួរអាជ្ញាប័ណ្ណអ្នកប្រដាល់មិនដែលចាញ់វ័យ២៩ឆ្នាំរូបនេះក្នុងឆ្នាំ២០១៦ពាក់ ព័ន្ធនឹងករណីប្រើសារធាតុញៀន ប៉ុន្តែបម្រាមនោះត្រូវបានលើកលែងក្នុងខែមករា ឆ្នាំ២០១៨។

Tyson Fury ខានឡើងសង្វៀនចាប់តាំងពីផ្តួលអ្នកប្រដាល់សញ្ជាតិអ៊ុយគ្រែន Wladimir Klitschko ដណ្តើមយកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក៣ស្ថាប័ន IBF, WBA និង WBO ក្នុងខែ វិច្ឆិកា ឆ្នាំ២០១៥ ហើយរូបគេក៏ត្រូវបានដកហូតខ្សែក្រវាត់ IBF និងបានបោះបង់ខ្សែក្រវាត់ WBA និង WBO ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *