ទំព័រដើម / ព័ត៌មានសំខាន់ៗ / លោក Xi Jinping បង្ហាញវត្តមានក្នុងការបង្ហាញកម្លាំងកងទ័ពជើងទឹកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង

លោក Xi Jinping បង្ហាញវត្តមានក្នុងការបង្ហាញកម្លាំងកងទ័ពជើងទឹកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង

សមុទ្រចិនខាងត្បូង៖ ប្រធានា​ធិបតីចិន​ លោក​ ​ Xi Jinping ​បង្ហាញវត្តមាន​នៅក្នុងការបង្ហាញ​កម្លាំង​កងទ័ព​ជើង​​ទឹក​​ទ្រង់​ទ្រាយ​ធំ​​នៅ​សមុទ្រ​​ចិនខាងត្បូង​  ស្របពេលកំពុងមានភាពតានតឹងជាមួយកោះតៃវ៉ាន់។​

​ថ្លែងចេញពីទីតាំងមួយដែលគេមិនបញ្ជាក់​ឲ្យដឹងច្បាស់លាស់​ លោក Xi Jinping បានមានប្រសាសន៍ថា ​ការ​ពង្រឹងសមត្ថភាពកងទ័ពជើងទឹក​ឲ្យខ្លាំង​​ គឺជារឿ​ង​បន្ទាន់ដែល​មិនអាច​ភ្លេចបាននោះ​ទេ​។​

​មានកងទ័ពជើងទឹកជាងមួយម៉ឺននាក់​ ​យន្តហោះចម្បាំង​​៧៦ គ្រឿង​ និង​នាវាចម្បាំង ព្រម​ទាំង​នាវា​វុជទឹក​សរុប​៤៨គ្រឿង​ បានចូលរួមនៅក្នុង​សមយុទ្ធនិងការបង្ហា​ញក​ម្លាំង​ទ្រង់​ទ្រាយ​ធំ​នេះ ដែល​ប្រព័ន្ធផ្សព្វ​ផ្សាយរដ្ឋ​ចិនចាត់ទុកថា ជាសមយុទ្ធ​ទ្រង់ទ្រាយធំបំផុត​មិន​ធ្លាប់​មាន​ ហើយ​វាត្រូវបានធ្វើឡើងមុន​សម​យុទ្ធ​យោធាបាញ់​គ្រាប់ពិត​​នៅថ្ងៃទី​១៨ ខែមេសានេះ​​ នៅ​ច្រកសមុទ្រដែលខ័ណ្ឌចែក​ប្រទេស​ចិននិង​កោះតៃវ៉ាន់។​​​

​​​ប្រទេសចិនគឺជាប្រទេសដែលមានកងទ័ពអចិន្ត្រៃយ៍ច្រើនជាងគេបំផុតលើពិភពលោក​ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ប្រទេស​មហាអំណាចសេដ្ឋកិច្ច​ធំបំផុតទីពីរលើពិភពលោក​​មួយនេះ នៅ​តែមាន​​មហិ​ច្ឆិតាពង្រីក​​ឥទ្ធិ​ពល​កងទ័ពជើងទឹករបស់ខ្លួន​ ​ដោយបង្កើនការចំណាយលើ​វិស័យ​ការពារជាតិជា​ប់រហូត ព្រោះ​សព្វថ្ងៃ​​​ខ្លួន​កំពុង​មាន​ជម្លោះ​ដែនទឹក​នៅសមុទ្រ​ចិន​ខាងត្បូងជាមួយ​កោះតៃវ៉ាន់​ ​ប្រទេសវៀតណាម ​ហ្វីលីពីន​និង​ប្រទេសមួយចំនួនទៀត​។​

​សូមបញ្ជាក់ថា ​សមយុទ្ធទ្រង់ទ្រាយ​ធំនេះកើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់​ពីប្រទេសចិន​បានជំរុញ​ឲ្យ​​សម្ព័ន្ធ​មិត្តរបស់កោះតៃវ៉ាន់​​កាន់ផ្តាច់​ទំនាក់​ទំនងការទូតជាមួយកោះនេះ​ឲ្យបាន​ឆាប់តាមដែល​អាចធ្វើ​ទៅបានហើយងាកមកគាំទ្រខ្លួនវិញ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *