ទំព័រដើម / ព័ត៌មានសំខាន់ៗ / លោក ដូណាល់ ត្រាំ ប្រកាសថា ចំណាត់ការលើស៊ីរីនឹងសម្រេចឆាប់ៗ

លោក ដូណាល់ ត្រាំ ប្រកាសថា ចំណាត់ការលើស៊ីរីនឹងសម្រេចឆាប់ៗ

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីស៊ីរី​​​​​ លោក ដូណាល់ ត្រាំ​ ​​បានលើកឡើងថា ​​ចំណាត់ការលើស៊ីរី​នឹងសម្រេច​ឆាប់​ៗ​ប្រកបដោយភាពត្រឹមត្រូវ។​

​ប្រធានាធិបតីសហរដ្ឋអាមេរិក​រូបនេះ​បានប្រាប់អ្នកយកព័ត៌មានកាលពីម្សិលមិញ​ថា ​​​លោក​និង​ក្រុម​ការ​ងារ​រប​ស់លោក​កំពុងតែតាមដាន​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​ស៊ីរីយ៉ាង​​យកចិ​ត្តទឹក​ដា​ក់បំផុត​ រហូតដ​ល់ត្រូវ​លុបចោលដំ​ណើរបំ​ពេញទស្សន​កិច្ចជាលើ​ក​ដំបូងនៅ​តំបន់​អាមេរិ​ក​ឡាទីនទៀតផង​ ក្រោយ​កើត​មាន​ការវា​យ​ប្រហារ​ដែលសង្ស័​យថា ប្រើ​អាវុធ​គីមី​នៅក្នុងក្រុង​ Douma ដែលស្ថិតនៅក្នុ​ងតំបន់ហ្គោ​តាខាងកើត។​​

លោក ដូណាល់ ត្រាំ ​បានលើកឡើងបន្តថា ​​លោកនិងក្រុមការងារបាន​ជួប​ប្រជុំ​ជាច្រើន​លើកច្រើនសារ​ ហើយ​ថា ចំាមើលតើ​អ្វីនឹងកើតឡើង​ ក្រោយការស​ម្រេចក្នុងពេល​ឆាប់ៗប្រកបដោយ​ភាពត្រឹមត្រូវ។​

​ចំណែកបណ្តាមហាអំណាចនៅលោកខាងលិច​​បានរៀបចំខ្លួនរួចជាស្រេចហើយ​ដើម្បី​​​ឆ្លើយ​តបចំ​ពោះការ​វាយប្រហារនេះ​វិញដោយប្រើកម្លាំងយោធាតែម្តង​ ប៉ុន្តែត្រូវ​ប្រទេសរុស្ស៊ី​ ដែលជាសម្ព័ន្ធមិត្តរឹងមាំរបស់ស៊ីរី​បោះឆ្នោតវេតូ​ ខណៈ​ចិនបោះ​ឆ្នោតអនុបវាទ​ អំឡុងកិច្ចប្រជុំនៅ​ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជា​ជាតិក្នុងពេលថ្មីៗ។​

លោក ​ Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ​បាន​លើកឡើ​ងថា ​សង្គ្រាម​រវាង​​រុស្ស៊ីនិងសហរដ្ឋអាមេរិក​ប្រហែល​ជាចៀសមិនផុ​តទេ​ បើការ​​វាយ​ប្រ​ហារណាមួយ​កើតមានឡើងមែននោះ ហេតុ​ដូច្នេះអ្វី​ដែល​ត្រូវធ្វើជា​បន្ទាន់នៅពេលនេះ​​គឺត្រូវបញ្ចៀសសង្គ្រាមឲ្យបាន។​

​កាលពីម្សិលមិញដដែល​ លោក អេម៉ានុយអែល ម៉ាក្រុង​​ ប្រធានាធិបតីបារាំង​ក៏បានលើកឡើងផងដែរថា ​លោក​មានភស្តុតាង​ដែលបញ្ជាក់ថា ​រដ្ឋាភិបាលស៊ីរី​បានវាយប្រហារក្រុង Douma ដោយប្រើអាវុធគីមី។​

ដោយឡែកនៅចក្រភពអង់គ្លេសវិញ​ ការិយាល័យរបស់លោកស្រី ​ Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស​បាន​លើកឡើងថា ​​គណៈរដ្ឋមន្ត្រីអង់គ្លេសបានព្រមព្រៀងគ្នាហើយថា ​ត្រូវតែ​ចាត់វិធាន​ការលើស៊ីរីដើម្បី​ទប់ស្កាត់កុំ​ឲ្យ​មាន​ការវាយប្រហារដោយអាវុធគីមីបន្តទៀត។​

កាលពីថ្ងៃអាទិត្យ​ មួយថ្ងៃបន្ទាប់ពីការវាយប្រហារកើតឡើង​ លោកដូណាល់ ត្រាំ​ បានលើកឡើងថា ​លោក​វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី​ គឺជាអ្នកត្រូវទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារដ៏ព្រៃផ្សៃ​នៅក្នុងក្រុង​ Douma ដែលក្រុមបះបោរកំពុងគ្រប់គ្រង​ ដោយ​សារលោក​ជាអ្នកគាំ​ទ្ររដ្ឋាភិបាលស៊ីរី៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *