ទំព័រដើម / ព័ត៌មានសំខាន់ៗ / អារ៉ាប៊ី សាអូឌីតថា ខ្លួនបានបាញ់កម្ទេចមីស៊ីលរបស់ក្រុម Houthi ពីលើក្រុងរីយ៉ាដ

អារ៉ាប៊ី សាអូឌីតថា ខ្លួនបានបាញ់កម្ទេចមីស៊ីលរបស់ក្រុម Houthi ពីលើក្រុងរីយ៉ាដ

អារ៉ាប៊ី សាអូឌីត៖ ប្រទេស​ អារ៉ាប៊ី សាអូឌីតបានអះអាង​​ថា ខ្លួនបានបាញ់កម្ទេច​​មីស៊ីល​របស់ក្រុម​ Houthi ដែលបាញ់សំដៅមកលើ​ទី​ក្រុងរីយ៉ាដ ​និង​ក្រុងមួយចំនួន​នៅភាគខាងត្បូងប្រទេស។​

នៅក្នុងវីដេអូ​​​ ដែលបង្ហោះលើអ៊ីនធឺណិតដោយ​ ​​មជ្ឈមណ្ឌល​ព័ត៌មានយោធា​របស់ក្រុម​ Houthi កាលពីម្សិលមិញបានបង្ហាញ​ឲ្យឃើញថា ​គ្រាប់មីស៊ីលប៊លលីស្ទីក​ត្រូវបានបាញ់សំដៅទៅ​កាន់​ប្រទេសអារ៉ាប៊ី​ សាអូឌីត​ ដែលនៅមិនឆ្ងាយពីប្រទេសយេម៉ែន។​

​​ប៉ុន្តែ​ប្រទេសអារ៉ាប៊ី សាអូឌីត​ បានអះអាងថា មីស៊ីលទាំងនោះត្រូវ​​​កងកម្លាំង​ការពារដែន​អាកាសរបស់ខ្លួន​ បាញ់​កម្ទេចអស់ហើយ​ ដោយ​ក្នុងនោះ​មាន​​បីគ្រាប់សំដៅមក​លើ​ទីក្រុង​រីយ៉ាដ ​និង ក្រុង​ Jizan ព្រមទាមក្រុង​ Najran ដែលស្ថិតនៅភាគខាងត្បូងប្រទេស។​

ក្រុមសកម្មប្រយុទ្ធ​ Houthis បានលើកឡើងថា ​ខ្លួនបានផ្តោតគោលដៅលើ​ក្រសួងការពារជាតិ​នៅក្នុងទីក្រុងរីយ៉ាដ​​ ​​និងរោងចក្រគីមី​ Saudi Aramco ​នៅក្នុងក្រុង​ Najran ប៉ុន្តែ​មិនទាន់មានសេចក្តីរាយការណ៍ពី​ការខូច​ ឬការបាត់បង់ជីវិតនៅឡើយទេ។​

​ប្រទេសអារ៉ាប៊ី​ សាអូឌីត​ ​និង​សម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈឹមបូព៌ា​ បានធ្វើអន្តរាគមន៍​ក្នុងសង្គ្រាមស៊ីវីល​នៅ​យេម៉ែន​កាលពីឆ្នាំ​២០១៥ ដើម្បីបោសសម្អាត​ក្រុម​ Houthis បន្ទាប់ពីក្រុមនេះ​បានផ្តួលរំលំ​រដ្ឋាភិបាល​ដែលអន្តរជាតិទទួលស្គាល់​ ដោយ​បង្ខំឲ្យលោកប្រងធានាធិបតី Abdrabbuh Mansour Hadi ​ត្រូវភៀសខ្លួនទីក្រុងរីយ៉ាដជាបន្ទាន់នោះ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *