ទំព័រដើម / ព័ត៌មានសំខាន់ៗ / មេដឹកនាំពិភពលោកទៅដល់ទីក្រុងលីម៉ាហើយសម្រាប់ជំនួបកំពូល Americas Summit

មេដឹកនាំពិភពលោកទៅដល់ទីក្រុងលីម៉ាហើយសម្រាប់ជំនួបកំពូល Americas Summit

ក្រុងលីម៉ា៖ មេដឹកនាំពិភពលោកបា​ន​ទៅដល់ទីក្រុងលីម៉ា ប្រទេសប៉េរូ​ហើយ​សម្រាប់​ជំនួប​​កំពូល​ Americas Summit ​​ដែល​ទីបំផុតគ្មានវត្តមានរបស់លោក ដូណាល់ ត្រាំ។​

​​លោក​ Danilo Medina ប្រធានាធិបតីសាធារណរដ្ឋ​ដូមីនិក ​​​បានទៅដល់ប្រទេសប៉េរូ​កាល​ពី​យប់​​​ថ្ងៃពុធ​ ខណៈ​លោក​ Lenin Moreno ប្រធានាធិបតី​អេក្វាទ័រ​បានទៅដល់​កាល​ពីម្សិល​មិញ។​​​

​ជំនួបកំពូល​ Americas Summit នេះ​ ទំនងជាទទួលបានការចាប់អារម្មណ៍​តិច​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន​ ​បន្ទាប់ពីលោក​ ដូណាល់ ត្រាំ​ ដែលតែងតែនិយាយខ្លាំងៗពាក់ព័ន្ធ​​ជន​អន្តោប្រវេស​ន៍​មកពី​តំបន់អាមេរិកឡាទីន​ បានលុបចោល​គម្រោងមកចូលរួមរបស់លោក។​

​សហរដ្ឋអាមេរិក​ សង្ឃឹមថានឹង​​ឆ្លៀត​​ឱកាសជុំរុញ​ឲ្យ​​ប្រទេសក្នុងតំបន់អាមេរិកឡាទីន​ដាក់សម្ពាធលើ​ប្រទេសវេណេស៊ុយអេឡា​អំឡុង​ជំនួបកំពូល​នៅក្នុងប្រទេសប៉េរូ​នេះ​ ដែលនឹងចាប់ផ្តើមជាផ្លូវការ​​ចាប់​ពីថ្ងៃសុក្រនេះទៅ។​

​​សូមបញ្ជាក់ថា ​នាពេលកន្លងមក​ ជំនួបកំពូលនេះ​ ទាក់ទាញ​​​បានចំណាប់អារម្មណ៍ច្រើន​តែ​ទៅ​លើអ្វីដែលបានកើតឡើង​ក្រៅកិច្ចប្រជុំ​ប៉ុណ្ណោះ ​ពោលគឺគេមិន​សូវ​ចាប់អារម្មណ៍​ខ្លាំងលើកិច្ចព្រ​ម​ព្រៀង​អំឡុង​កិច្ចប្រជុំប៉ុន្មាន​ទេ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *