ទំព័រដើម / កីឡា / ក្លឹបវិសាខារៀបចំកម្មវិធីសប្បុរសធម៌ស្តីពីបាល់ទាត់ ជូនដល់ក្មេងៗជាង១០០នាក់ នៅខេត្តព្រៃវែង

ក្លឹបវិសាខារៀបចំកម្មវិធីសប្បុរសធម៌ស្តីពីបាល់ទាត់ ជូនដល់ក្មេងៗជាង១០០នាក់ នៅខេត្តព្រៃវែង

បាល់ទាត់៖ ក្លឹបចំណូលថ្មី ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា វិសាខា បានរៀបចំកម្មវិធីសប្បុរសធម៌ ស្តីពី បាល់ទាត់ ដោយបានចែករំលែកបទពិសោធន៍ និងនាំក្មេងៗច្រើនជាង១០០នាក់លេងកីឡាបាល់ទាត់ នៅទី លាន Health Sport ខេត្តព្រៃវែង កាលពីម្សិលមិញ។

ឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាប្រធានក្លឹបវិសាខាមាន ប្រសាសន៍ថា ដោយសារក្លឹបមួយនេះទើបតែបង្កើត ហើយការបង្កើតកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់ ដល់កុមារបែបនេះជាលើកទី១ ជាការងារថ្មីមួយ ហើយឯកឧត្តសន្យាថានឹងបន្តធ្វើកម្មវិធីបែបនេះជាបន្តទៀត នៅតាមទីកន្លែងផ្សេងៗទៀត នាពេលខាងមុខ។ គោលដៅនៃកម្មវិធីនេះគឺដើម្បីលើកកម្ពស់ និងបណ្តុះស្មារតី កីឡាបាល់ទាត់ដល់ក្នុងស្រទាប់កុមារ យុវជនឲ្យចូលរួមលេងកីឡាឲ្យបានកាន់តែច្រើនកុះករ សម្រាប់ជាផលប្រ យោជន៍សម្រាប់ជាតិ នាថ្ងៃអនាគត។ បើមិនរៀបចំកម្មវិធីនេះទេ ពួកគាត់អត់ទាន់ដឹងទេថា អ្វីជាបាល់ទាត់ ដោយគ្រាន់តែឃើញ ប៉ុន្តែនៅពេលដែលពួកគាត់បានមកចូលរួមលេងដោយផ្ទាល់បែបនេះ នឹងអាចជួយធ្វើឲ្យ គាត់យល់ដឹង និងស្រឡាញ់បាល់ទាត់កាន់តែខ្លាំង ហើយមានគំនិតចង់ហ្វឹកហាត់បាល់ទាត់ឲ្យក្លាយជាកីឡាករ ពិតប្រាកដ នៅពេលខាងមុខ។

ឯកឧត្តម បន្ថែមថា អ្វីដែលក្លឹបវិសាខាចាប់ផ្តើមធ្វើនាពេលនេះគឺមានគោលដៅរួមចំណែកអភិវឌ្ឍវិស័យ កីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសគឺយើងបណ្តុះបណ្តាលឲ្យមានថ្នាល យុវជន គ្រប់ឈុតទាំងអស់ តាមលទ្ធភាពរបស់ក្លឹបដែរ។ ក្នុងកម្មវិធីនេះដែរ ក៏មាននារីជាង២០នាក់ក៏បានចូលរួម លេងផងដែរ ដោយឯកឧត្តមចាត់ទុកថា នេះជាការរួមចំណែកដ៏សំខាន់ ដែលអាណាព្យាបាលបានអនុញាតិ និងលើកទឹកចិត្តដល់ក្មេងស្រីៗ៕

 

 

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *