ទំព័រដើម / កីឡា / កីឡាករអុកចត្រង្គ៨នាក់ចុងក្រោយត្រូវប្រជែងងារស្តេចអុក ប្រចាំឆ្នាំ២០១៨ នៅអង្គរសង្រ្កាន្ត ខេត្តសៀមរាប

កីឡាករអុកចត្រង្គ៨នាក់ចុងក្រោយត្រូវប្រជែងងារស្តេចអុក ប្រចាំឆ្នាំ២០១៨ នៅអង្គរសង្រ្កាន្ត ខេត្តសៀមរាប

អុកចត្រង្គ៖ កីឡាករអុកចត្រង្គខ្លាំងៗចំនួន៨នាក់ចុងក្រោយ ដែលប្រកួតជាប់នឹងត្រូវបន្តដំណើរទៅប្រ កួត ជុំផ្តាច់ព្រ័ត្រ នៅប្រាសាទអង្គរ ខេត្តសៀមរាប ក្នុងឱកាសអង្គរសង្ក្រាន្ត ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ចុងសប្តាហ៍នេះ។

កីឡាករខ្លាំង៨នាក់នេះ រួមមាន៖ អតីតស្ដេចអុក២ជំនាន់ ឈាវ បូរ៉ា, អេង សេងហៀក, ស៊ីវស៊ីន, សុខ លឹម ហេង, កែវ វឌ្ឍនា, ធីម ឌីណា, ប៊ូ ប៉ុណ្ណម៉ាលីកា និងជើងឯករងឆ្នាំចាស់ ប៊ិន គាសេង។ ជើងខ្លាំងទាំងនេះ ត្រូវបានសម្រិតសម្រាំងចេញពីកីឡាករខ្លាំងៗចេញពី២៤នាក់ សម្រាប់ដំណាក់ជម្រុះលើកទី២ ដែលឆ្លងកាត់ការ ប្រកួតជម្រុះតាមតំបន់ចំនួន៧មណ្ឌល កាលពីពេលថ្មីៗ។

សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ ក្នុងចំណោមកីឡាករ ទាំង៨នាក់នឹងត្រូវចាប់ឆ្នោតជ្រើសរើសគូប្រកួត ដែលមាន៤ប្រកួត ដោយត្រូវជម្រុះកីឡាករ៤នាក់ចេញ យកតែកីឡាករដែលឈ្នះៗចំនួន៤នាក់ឡើងទៅកាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកស្តេចអុកប្រចាំឆ្នាំ២០១៨នេះ។ ការប្រកួតជុំផ្តាច់ព្រ័ត្រ នេះនឹងត្រូវប្រកួតក្នុងរយៈពេល៣ថ្ងៃតែម្តង ជាវគ្គជម្រុះជាបន្តបន្ទាប់រហូតដល់រកឃើញស្តេចអុកតែម្តង។

លោក ឈាវ បូរ៉ា អតីតស្តេចអុកចត្រង្គពីរសម័យឆ្នាំ២០១៤ និងឆ្នាំ២០១៥ និងជាអគ្គលេខាធិការ សហ ព័ន្ធកីឡាអុកចត្រង្គកម្ពុជាបាននិយាយថា បេក្ខភាពខ្លាំងៗ៨នាក់ចុងក្រោយ សុទ្ធតែជាកីឡាករខ្លាំងៗ ដែលបាន ទម្លាក់ស្តេចអុកឆ្នាំចាស់ៗជាច្រើននាក់ ហើយនៅឆ្នាំនេះអគ្គលេខាធិការរូបនេះអះអាងថា កីឡាករខ្លាំងៗមាន សមត្ថភាពខ្ពស់ៗស្មានមិនដល់ ពោលកីឡាករ ហេង សៅឌី ស្តេចអុកអង្គសង្គ្រានឆ្នាំ២០១៧ និងកីឡាករ ឆយ ភារ៉ា ក៏ធ្លាក់ជម្រុះក្នុងពូលនេះដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *