ទំព័រដើម / កីឡា / ជម្រើសជាតិហែលទឹក ហែម ថុនវិទិនី អាចប៉ះពាល់ដល់អាជីព ក្រោយពេលវះកាត់ច្រមុះ នាខែក្រោយនេះ

ជម្រើសជាតិហែលទឹក ហែម ថុនវិទិនី អាចប៉ះពាល់ដល់អាជីព ក្រោយពេលវះកាត់ច្រមុះ នាខែក្រោយនេះ

ហែលទឹក៖ កីឡាការិនីជម្រើសជាតិហែលទឹក ហែម ថុនវិទីនី ដែលធ្លាប់មានបទពិសោធន៍ ក្នុងការ ប្រកួតអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍កម្រិតពិភពលោក អូឡាំពិកហ្គេម កំពុងជួបប្រទះជំងឺរ៉ាំរៃ ដុះសាច់ច្រមុះ ធ្វើទុកជាប្រចាំ និងត្រូវវះកាត់នៅខែឧសភាខាងមុខនេះ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់អាជីពហែលទឹករបស់ នាង នាពេលខាងមុខ។

កីឡាការិនីរូបនេះបញ្ជាក់ថា ជំងឺដុះសាច់ច្រមុះបានកើតឡើងបន្ទាប់ពីត្រឡប់មកព្រឹត្តិការណ៍អូឡាំពិក ហ្គេម នៅប្រទេសប្រេស៊ីលមកម្ល៉េះ ហើយវាបន្តរហូតដល់ការប្រកួតស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាស៊ី  ហើយពេលនោះកញ្ញាត្រូវដកខ្លួនចេញពីព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ីអាគ្នេយ៍នោះផងដែរ។ ប៉ុន្តែដោយហេតុតែ ក្តីស្រឡាញ់វិស័យកីឡាហែលទឹក ដែលខ្លួនបានខិតខំហ្វឹកហាត់តាំងពីក្មេងៗ ពោលគឺប្រភេទកីឡាហែលទឹក កម្ពុជានៅមានកម្រិតនៅឡើយ ជាពិសេសខ្វះធនធានកីឡាការិនីទើបកញ្ញាសម្រេចចិត្តប្រឹងប្រែងហ្វឹកហាត់ ចូលរួមស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីតែម្តង។

កីឡាការិនីឆ្នើមផ្នែកហែលទឹករូបនេះបន្ថែមទៀតថា ក្រោយពីពិគ្រោះយោបល់ជាមួយលោកវិជ្ជៈបណ្ឌិត រួចមកកញ្ញាត្រូវចូលបន្ទប់វះកាត់នៅខែក្រោយនេះ ហើយសម្រាប់ការវះកាត់នេះដែរ គឺជាក្តីបារម្ភមួយផងដែរ។ ព្រោះហែលទឹកគឺជាកីឡាដែលខ្លួនស្រឡាញ់ពេញបេះដូង ខណៈវាស្ថិតលើការសម្រេចចិត្តរបស់លោកវិជ្ជៈ បណ្ឌិតថាអាចបន្តលេង ឬឈប់កញ្ញានឹងស្តាប់តាមការណែនាំរបស់គ្រូពេទ្យ។

វិទិនីបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ប្រសិនបើវិជ្ជៈបណ្ឌិតថាខ្លួនអាចប្រកបអាជីពហែលទឹកនេះ វិញបានពិតជាសប្បាយចិត្តណាស់នឹងបន្តខិតខំឲ្យអស់សមត្ថភាព ដែលខ្លួនធ្វើទៅបាន ដើម្បីដណ្តើមេដាយមក ជួនប្រទេសជាតិ។ មួយវិញទៀតបើមិនអាចចូលប្រកួតវិញបានទេ តាមវ័យរបស់ខ្លួន និងបទពិសោធន៍ជាច្រើន ឆ្នាំផ្នែកហែលទឹកនេះ កញ្ញានឹងយកវាទៅចែករំលែកបណ្តុះបណ្តាលដល់ក្មេងៗជំនាន់ក្រោយ តាមរយៈគ្រូបង្វឹក ដើម្បីឲ្យពួកគេអាចឈានទៅដណ្តើមមេដាយ ទាំងថ្នាក់ជាតិ ឬអន្តរជាតិផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *