ទំព័រដើម / ព័ត៌មានជាតិ / ប្រមុខរាជរដ្ឋាភិបាលប្រកាសថា៖”អង្គរសង្ក្រាន្តបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គមជាតិ”

ប្រមុខរាជរដ្ឋាភិបាលប្រកាសថា៖”អង្គរសង្ក្រាន្តបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គមជាតិ”

ខេត្តសៀមរាប៖ប្រមុខរាជរដ្ឋាភិបាលបានទទួលស្គាល់ថាអង្គរសង្ក្រាន្តពិតជាបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសបានការជួយដល់ការផ្សព្វផ្សាយឧត្តមភាព នៃតម្លៃសិល្បៈ វប្បធម៌ និងទំនៀមទំលាប់ប្រពៃណីដ៍ល្អរបស់ខ្មែរ កាន់តែមានភាពល្បីល្បាញបន្ថែមទៀតទៅកាន់អ្នកទេសចរដែលមកទស្សនានៅកម្ពុជា។

មានប្រសាសន៍ក្នុងពិធីបើកអង្គរសង្ក្រាន្តឆ្នាំទី ៦នៅប្រាសាទបាយ័ន សៀមរាបអង្គរនាព្រឹកថ្ងៃទី ១៣ ខែមេសានេះ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា៖ព្រឹរិត្តិការណ៍អង្គរសង្ក្រាន្តមិនត្រឹមតែបានជួយផ្សព្វផ្សាយ ទំនៀមទំលាប់ប្រពៃណីវប្បធម៌របស់ជាតិប៉ុណ្ណោះទេប៉ុន្តែបាននាំមកនូវផលប្រយោជន៍ យ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាបផង និងបង្កើតបាននូវសាមគ្គីភាព មិត្តភាព សន្តិភាព និងភាពសុខដុមរមនាជាមហាគ្រួសារ នៃសង្គមជាតិកម្ពុជាផងដែរ ។

សម្ដេចបានបន្ដថា៖អង្គរសង្រ្កាន្ដជាការឆ្លុះបញ្ចាំងអំពីការអំពីឯកភាពសាមគ្គី ភាពស្មារតីគ្រួសារខ្មែរសេចក្តី សាទរ សុភមង្គលនិងវឌ្ឍនភាពក្នុងចំណោមយុវជនក៏ដូចជាប្រជាជនទូទាំងប្រទេសជាគ្រូ តែមូយ។យើងគ្មានការបែងចែករើសអើងណាមួយចុចទីនេះឬទីនោះ។

សម្ដេចបានបន្ថែម៖មានសង្ក្រាន្ដស្វាយរៀងសង្ក្រានព្រៃវែងសង្ឃឹមថ្មីសំបូរព្រៃគុកខេត្តកំពង់ធំសង្រ្កាន្ដបន្ទាយមានជ័យសង្ក្រានកំពង់ស្ពឺសង្ក្រាន្តបាត់ដំបងសង្ក្រាន្តកោះកុងសង្ក្រាន្តកំពតហើយមានរហូតដល់សង្ក្រាននៅឯសាធារណរដ្ឋកូរ៉េដោយសារយើងមានប្រជាពលរដ្ឋរបស់យើងនិងនិស្សិតរបស់យើងដោយធ្វើការនៅកូរ៉េ រៀបចំនៅទីនោះផងដែរ។

សម្តេចមានប្រសាសន៍ថា៖អង្គរសង្ក្រាន្តក្នុងរយៈពេលកន្លងទៅនេះបាននាំមកនូវការរីកចម្រើនដល់ខេត្តសៀមរាប ដែលមួយផ្នែកតាមរយៈនៃការបំផុសឡើងនៃព្រឹត្តការណ៍អង្គរសង្ក្រាន្តនៅទីនេះ បានបង្ហាញឲ្យឃើញថាទេសចរណ៍បានកើនពី១៨ម៉ឺននាក់ នៅឆ្នាំ២០១៣ ដល់៤០ម៉ឺននាក់ នៅឆ្នាំ២០១៤ , ប្រមាណ១លាន នាក់នៅឆ្នាំ២០១៥ ,១លាន៣សែននាក់នៅឆ្នាំ២០១៦ នឹង១លាន៦សែននាក់នៅឆ្នាំ២០១៧។ហើយរំពឹងថានៅឆ្នាំ២០១៨នេះ នឹងកើនឡើងបន្ថែមទៀត។

សម្តេចបានគូសបញ្ជាក់ដែរថា៖ តាមរយៈ ព្រឹត្តិការណ៍អង្គករសង្ក្រាន្តកន្លងមកនេះយើង បានបំបែកឯកទគ្គកម្មពិភពលោកតាមរយៈនំអន្សមយក្សទម្ងន់៤ពាន់៤០គីឡូក្រាម ហើយមានការរាំចង្វាក់ម៉ាឌីស៊ន ២០១៥នាក់។ក្រៅពីនេះក៍មានឯកទគ្គកម្មថ្នាក់ជាតិដូចជាអុកយក្ស ទាញព្រ័ត្យយក្ស អង្រុតយក្ស មួកស្លឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស បំពង់ទឹកត្នោតយក្ស ចាប៉ីដងវែងយក្ស និងសំបុកមាន់យក្ស។

សម្តេចមានប្រសាសន៍ថា៖ជារៀងរាល់ឆ្នាំជំនួបត្រីកោណរវាងមនុស្ស និងវប្បធម៌រូបិយ៍និងអរូបិយ៍ គឺការនាំមកនូវសិល្បៈនិងទំនៀមទំលាប់គ្រប់ទម្រង់ ដែលជាសិល្បៈវប្បធម៌អរូបិយមកកាន់ទីតាំងតំបន់ប្រវត្តិសាស្ត្រនៃវប្បធម៌រូបិយ៍ តាមរយៈនៃមនុស្សនាំមកកានើទីនេះ។

សម្តេចក៍បានកោតសរសើរយុវជន ដែលបានរៀបចំកម្មវិធីអង្គរសង្ក្រាន្តរយៈពេល៦ឆ្នាំជាប់ៗគ្នា ដែលនេះជាគំនិតច្នៃប្រឌិតរបស់យុវជនហើយយើងត្រូវ ទទួលស្គាល់នូវភាពច្នៃប្រឌិតរបស់យុវជនជំនាន់នេះសម្រាប់បន្សល់ទុកជាកេរ្តិ៍មកដល់យុវជនជំនាន់ក្រោយៗទៀត។

ជាមួយនឹងវិធីសប្បាយរីករាយរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះសម្ដេចនាយករដ្ឋ មន្ត្រីបានមានប្រសាសន៍ថាដោយសារយើងមានកត្តាសំខាន់ដែលអាចបង្ករលក្ខណៈឲ្យមានភាពសប្បាយរីករាយនេះ។ សម្ដេចបានបន្ដថា៖ឆ្នាំនេះប្រជាជនបន្តការសប្បាយរីករាយ ហើយការសប្បាយរីករាយនោះខ្ញុំអាចនិយាយបានថាមានកត្តា៤ យ៉ាងដែលធ្វើអោយប្រជាជនសប្បាយរីករាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស…ចាប់ពីពេលនោះរហូតដល់ពេលនេះដែនកម្ពុជាបានឯកភាព២០ឆ្នាំរួចស្រេចទៅហើយ។

យើងមានការឯកភាពដោយគ្មានតំបន់អប្បគមន៍ គ្មានកម្លាំងប្រដាប់អាវុធផ្សេងៗ ហើយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមូួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិវាកតែមួយនិងកម្លាំងប្រដាបើអាវុធតែមួយ។

ដោយឡែកកត្ដាហេដ្ឋារចនាសម្ព័ន្ធក៍ជាផ្នែកដ៍សំខាន់ទី២ដែលបានតភ្ជាប់ផ្ទៃក្នុងប្រទេសបង្ករឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រួលទៅគ្រប់ ច្រកល្ហក។ មួយទៀតកត្តាមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋមានកាន់តែច្រើនខ្លះមានលទ្ធភាពអាចធ្វើដំណើរដោយខ្លួនឯងនិងខ្លះធ្វើដំណើរតាមធ្យោបាយរបស់វិស័យឯកជនតាមរយៈរថយន្តឈ្នួលឬតាក់ស៊ីជាដើម។

រីឯកត្តាទី៤គឺប្រាក់ចំណូលទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងកម្មកដែលពេលនេះកំពុងអនុវត្តន៍ នូវ ប្រាក់បៀវត្សអប្បរមាកាន់តែខ្ពស់ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករគេមានលទ្ធភាពក្នុងការចាយវាយ ដើម្បីដើរលេងកំសាន្តជាលក្ខណៈគ្រួសារ ដោយមិនប៉ះពាល់ដល់ជីវភាពដូចមុនទៀតឡើយ។

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឲ្យដឹង ថា៖ភាពជោគជ័យនៃព្រឺត្ដិការណ៍អង្គរសង្គ្រាន្ដ ៥ឆ្នាំកន្លងមកនេះ យើងបានផ្សព្វផ្សាយនូវមរតកវប្បធម៌ ដ៍ល្បីល្បាយរបស់ជាតិនៅលើឆាកអន្តរជាតិ ឲ្យពិភពលោកបានស្គាល់អំពីឧត្តមភាពនៃវប្បធម៌ដ៍រុងរឿងរបស់ខ្មែរកាន់តែមានភាពទូលំទូលាយបន្ថែមទៀត។

ឯ.ឧបានបន្តថា ឧត្តមភាព នៃវប្បធម៌ និងការ ផ្សព្វផ្សាយ ព្រឹត្តិការណ៍នេះ កន្លងមកបានបង្កើននូវភាពទាក់ទាញថ្មីៗថែមទៀត ដល់ភ្ញៀវទេសចរណ៍ ក្នុង និងក្រៅប្រទេស ឱ្យមកទស្សនាខេត្តសៀមរាបកាន់តែមានការកើនឡើងជាបន្តបន្ទាប់។

ជាក់ស្តែងព្រឹត្តិការណ៍អង្គរសង្កា្រន្តឆ្នាំ២០១៧ មានភ្ញៀវទេសចរណ៍ប្រមាណ១លាន៦សែននាក់ តួលេខនេះ បានបង្ហាញឱ្យឃើញព្រឹត្តិការណ៍អង្គរសង្ក្រាន្តមួយលើកៗមានកំណើនភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស ក្នុងគ្រាគួរឱ្យមោទនភាព ដែលយើងមានជំនឿរំពឹងទុកថា អង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ដែលចូលរួម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការទស្សនា នៅលើទីតាំងផ្សេងៗជាច្រើនកន្លែងក្នុងតំបន់រមណីយ៍ដ្ឋានអង្គរ នៅក្នុងក្រុងសៀមរាបទាំងមូល នឹងអាច មានការកើនឡើង ប្រមាណ២លាននាក់ ។

ទន្ទឹមនឹងនេះ ឥទ្ធិពលនៃការផ្សព្វផ្សាយវប្បធម៌អង្គរសង្ក្រាន្ត មិនគ្រាន់តែជាឧបករណ៍ សម្រាប់ទាក់ទាញភ្ញៀវ ឱ្យមក កំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំប៉ុណ្ណោះទេតែភ្ញៀវទេសចណ៍ដែលមកកំសាន្តសប្បាយទាំងនោះ នឹងក្លាយជាឃោសនិក ទេសចរណ៍យ៉ាងសំខាន់ ក្នុងការជំរុញឱ្យមានកំណើនភ្ញៀវនៅខេត្តសៀមរាប ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯ.ឧ. ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអោយដឹងថា មានក្រុមការងារ និង យុវជនស្ម័គ្រចិត្ត ៤២៤៩នាក់ បានអនុវត្តការងារក្នុងរយៈពេលជាច្រើនខែ ដើម្បីរៀបចំ ព្រឹត្តិការណ៌អង្គរសង្ក្រាន្តឆ្នាំ២០១៨ ក្រោមប្រធានបទ មរតកដូនតា ដែលមានកម្មវិធី និងទស្សនីយភាពសំខាន់ ចំនួន៣៣ រួមមាន ៖ កម្មវិធីសាសនា ដូចជា ក្រុងពាលីបើកការដ្ឋាន! ពិធីបួងសួងសុំសេចក្តីសុខ! ពិធីទទួលទេវតា! ពិធីទៅវត្ត និងវាលុកចេតីយ! និងពិធីដង្ហែរព្រះពុទ្ធបដិមា និងស្រង់ព្រះ។

កម្មវិធីសិល្បៈ វប្បធម៌៖ ដូចជា កម្មវិធី ព្រៃប្រសិទ្ធី! ភូមិខ្ញុំ! របាំប្រជាប្រិយ ប្រពៃណី និងបុរាណ! ក្បួនដង្ហែអង្គរសង្ក្រាន្ត! ល្បែងប្រជាប្រិយ៍! ភូមិបេតិគភ័ណ្ឌវប្បធម៌! គុនល្បុក្កតោ! ធ្នូបុរាណខ្មែរ! សហវិចិត្រវាយនោ! គោមបណ្តែតទឹក! មហោស្របសិល្បៈវប្បធម៌បុរាណ! របាំមរតកដូនតា! តន្ត្រីសួស្តីឆ្នាំថ្មី! តន្ត្រីអង្គរសង្ក្រាន្ត! ល្ខោនបុរាណរឿងមហាស្សន្តរជាតក! ល្ខោនរឿង អច្ឆិរយអង្គរ! ការប្រណាំងរទេគោ និងក្របី។ កម្មវិធីតាំងពិព័រណ៌នានា៖ រួមមាន ពិព័រណ៌អង្គរសង្ក្រាន្ត! ពិព័រណ៌ពាណិជ្ជកម្មផលិតផលខ្មែរ។ កម្មវិធីពិសេសផ្សេងទៀត ៖ មានដូចជា តោះលេងទឹក! អុកចត្រង្គ ! ទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត! ភូមិអាហារនៃក្តីស្រឡាញ់! និង សួនញញឹមអង្គរ៕អត្ថបទប្រាក់ សុវណ្ណតារា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *