ទំព័រដើម / ព័ត៌មានជាតិ / រថយន្តហាយឡែនឌ័របុករថយន្តកូរ៉ូឡាបណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់​ នៅស្រុករលាប្អៀរ

រថយន្តហាយឡែនឌ័របុករថយន្តកូរ៉ូឡាបណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់​ នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ មនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅលើ ផ្លូវជាតិ០៥ ចន្លោះគីឡូម៉ែត្រ៧០-៧១ ចំណុចស្ពានត្រីរ៉ស  ស្ថិតក្នុងភូមននាមទទឹង  ឃុំទឹកហូត ស្រុករលាប្អៀរ  ខេត្តកំពង់ឆ្នាំង ។   

លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការស្រុករលាប្អៀរបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ត មួយគ្រឿង ម៉ាកកូរ៉ូឡាពណ៌ស  ពាក់ស្លាកលេខភ្នំពេញ 2AK-8526 បើកបរដោយឈ្មោះ ហឿន ផល ភេទប្រុស អាយុ៥១ឆ្នាំ   ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន រាជធានីភ្នំពេញ បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះបើកបរមកដល់ចំណុចខាងលើបានបុក រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2AD-5548​ ក្នុងដំណើរបញ្ច្រាសទិសគ្នា។ 

លោកអធិការស្រុកបានបន្តថាជនរងគ្រោះទី១-ឈ្មោះ ព្រំ សូរិយ៉ាធា ភេទប្រុស​ អាយុ ៤៧ឆ្នាំ រស់នៅភូមី០២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ( របួសស្រាល អ្នកបើកបររថយន្តហាយឡែនឌ័រ),​ ទី២-ឈ្មោះ​ សេង  រស្មី ភេទស្រី​ អាយុ២៤ឆ្នាំ​ រស់នៅភូមិឃុំជាមួយឈ្មោះទីមួយខាងលើ( ត្រូវជាប្រពន្ធ​អ្នករួមដំណើរ),​ទី៣-ឈ្មោះ ហឿន ផល ភេទប្រុស​ អាយុ៥១ឆ្នាំ​ រស់នៅ ភ្នំពេញ( អ្នកបើកបររថយន្តកូរ៉ូឡា របួសធ្ងន់)​ និងទី៤-ឈ្មោះហឿន វីរ: ភេទប្រុស​ អាយុ២៧ឆ្នាំ​ រស់នៅភ្នំពេញ ( អ្នករួមដំណើររបួសស្រាល )។ សម្ភារ:ខូចខាតរថយន្ត ០២គ្រឿង។

ក្រោយកើតហេតុកម្លាំងជំនាញស្រុកបានចុះវាស់វែងយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅអធិការស្រុករលាបប្អៀរដើម្បីដោះស្រាយតាមផ្លូវច្បាប់៕អត្ថបទ៖ប៉ូលីស

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *