ទំព័រដើម / ព័ត៌មានជាតិ / រថយន្តក្រុង៤៥កៅអីរបស់ក្រុមហ៊ុន«លាំងយូអេស» បានបុកជាមួយរថយន្តកាមរីបាឡែន

រថយន្តក្រុង៤៥កៅអីរបស់ក្រុមហ៊ុន«លាំងយូអេស» បានបុកជាមួយរថយន្តកាមរីបាឡែន

សៀមរាប ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១២នឹង១៨នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ ៦ ចំណុចភូមិអន្លង់វិលឃុំគោកធ្លកក្រោមស្រុកជីក្រែងរវាងរថយន្តនិងរថយន្តបានបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យមនុស្សប្រុស ២នាក់របួសស្រាល។

សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុរថយន្តក្រុង ៤៥កៅអីរបស់ក្រុមហ៊ុន លាំងយូអេស ស្លាកលេខភ្នំពេញ 3B-3595 ផ្ទុកអ្នកដំណើរពេញពីសៀមរាមទៅភ្នំពេញពេលទៅដល់កន្លែង ក៏បានបើកជែងវ៉ាក្នុងស្ថានភាពគ្រោះថ្នាក់ ដោយបានបុកជាមួយរថយន្តកាមរីបាឡែនបើកពីកើតទៅលិចមានស្លាកលេខ កណ្តាល 2A-7701 អ្នកបើកបរឈ្មោះ អឿង សុធាវុទ្ធ ប្រុស អាយុ ៣៥ឆ្នាំនៅភូមិព្រៃគុយ ឃុំត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ របួសស្រាល និងមានអ្នករួមដំណើរចំនួន ៤នាក់ ស្រីម្នាក់ អ្នករបួសឈ្មោះ ចេវ រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលរបួសក្បាល(ស្រាល)។

ក្រោយកើតហេតុអ្នកបើកបររថយន្តក្រុងបានរត់គេចខ្លួនបាត ហើយកំលាំងជំនាញក៏បានចុះវាស់វែងយករថយន្តមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកដើម្បីធ្វើការដោះតាមនិតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *