ទំព័រដើម / ព័ត៌មានជាតិ / គ្រាប់បែកដៃ១គ្រាប់ត្រូវគេប្រទះឃើញបង្កៃចោល តែការពិត…

គ្រាប់បែកដៃ១គ្រាប់ត្រូវគេប្រទះឃើញបង្កៃចោល តែការពិត…

ខេត្តបាត់ដំបងៈគ្រាប់បែកដៃ១គ្រាប់ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានប្រទះ ឃើញបង្កៃចោលនៅចំណុចលើផ្លូវក្នុងភូមិម្នាស់កាល​ ឃុំអូរដាស្រុកកំរៀងខេត្ត បាត់ដំបង ដោយមានរុំស្គុត​ពណ៌ខ្មៅ​បិទជិត គឺជារឿងគួរឲ្យចំឡែក១ នៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរជិតខិតមកដល់​។

ប្រជាពលរដ្ឋដែលបាន​ប្រទះឃើញគ្រាប់បែកនេះបានឲ្យដឹងថា ហេតុការណ៏ប្រទះឃើញនេះនៅវេលាម៉ោង១៥”០០នាទី ថ្ងៃទី១២ខែមេសាឆ្នាំ២០១៨ នៅចំណុចលើផ្លូវក្នុងភូមិម្នាស់កាល​ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង ដែល គេបង្កៃចោលលើផ្លូវ ដោយមានរុំស្គុត​ ពណ៌ខ្មៅ​ ហើយខ្លួនក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន​ជាបន្ទាន់។​

ទាក់ទងនិងបញ្ហានេះអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៏ជេត វណ្ណី,ស្នងការរងខេត្តបាត់ដំបងទទួលផែនព្រហ្មទណ្ឌបានទេ ដោយសារពេលទូរស័ព្ទចូលជាច្រើនលើក ច្រើនសារលោកមិនបានលើកទូរស័ព្ទ។ លោកវរៈសេនីយ៏ត្រីគឹម ពន្លក,អធិការស្រុកកំរៀងបានឲ្យដឹងថា រឿងនេះបានកើតមាននៅស្រុកកំរៀងពិតប្រាកដមែន តែរឿងនេះនៅលើសមត្ថកិច្ចនគរបាលស្នងការខេត្តបាត់ដំបងជាអ្នកចាត់ការនិងកំពុងដុតដៃដុតជើងស្រាវជ្រាវរកម្ចាស់គ្រាប់បែកនេះ​ ដើម្បីយកមកធ្វើការសាកសួរ​ ។

លោកបន្តថា៖ ​បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​សមត្ថកិច្ចអធិការដ្ឋាន​នគរបាលស្រុកកំរៀង​បានយកមករក្សាទុកនៅអធិការស្រុក​ដើម្បីធ្វើការ​ស្រាវជ្រាវ​បន្តទុកជាវត្ថុតាង និងបានប្រគល់ឲ្យសមត្ថកិច្ចស្នងការខេត្ត។​ សូមបញ្ជាក់ថា ករណីបង្កៃគ្រាប់បែកចោលលើផ្លូវសាធារណៈនេះ សមត្ថកិច្ចនៅ​មិនទាន់សន្និដ្ឋាននៅឡើយទេថា​ តើគ្រាប់បែកនេះជនល្មើសមានចេតនាបង្ករការភ័យខ្លាច​ដល់ពលរដ្ឋក្នុងឱកាស​បុណ្យចូលឆ្នាំ​ ឬ​ ជាករណី​គំនុំនោះទេ​ ។

តាមប្រភពបានអោយដឹងគ្រាប់បែកនេះជាដែកកេះតែមានរូបរាងជាគ្រាប់បែក៕

Leave a Reply

Your email address will not be published. Required fields are marked *