ទំព័រដើម / ព័ត៌មានជាតិ / មនុស្ស៩៩នាក់ស្លាប់និង១០៨៥នាក់ផ្សេងទៀតបានរងរបួសនៅថៃក្នុងពិធីបុណ្យចូលឆ្នាំ

មនុស្ស៩៩នាក់ស្លាប់និង១០៨៥នាក់ផ្សេងទៀតបានរងរបួសនៅថៃក្នុងពិធីបុណ្យចូលឆ្នាំ

ក្រុងបាងកក៖តាមន្ដ្រីថៃបានអោយដឹងថា៖គ្រាន់តែរយៈពេលពីរថ្ងៃនៃ “រយៈពេល 7 ថ្ងៃដ៏គ្រោះថ្នាក់” ចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 17 ខែមេសាមនុស្សសរុបចំនួន 99 នាក់ត្រូវបានសម្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ហើយ 1.085 នាក់ផ្សេងទៀតរងរបួស។ថៃប្រារព្ឋបុណ្យចូលឆ្នាំមុនខ្មែរនៅឆ្នាំនេះ។

នៅថ្ងៃទី 2 បុណ្យុចូលឆ្នាំនៅប្រទេសថៃត្រូវនឹងថ្ងៃទី១២មេសានេះមានមនុស្ស 60 នាក់បានស្លាប់ហើយ 624 នាក់ទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើនមានចំនួន 579ករណី ។

មជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសថៃបានឱ្យដឹងនៅថ្ងៃសុក្រទី 13 ខែមេសាថាក្នុងរយៈពេលពីរថ្ងៃមនុស្សចំនួន 99 នាក់បានស្លាប់និង 1.085 នាក់បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលមានចំនួន 1.026 ករណីបានកើតឡើងទូទាំងប្រទេស។

លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងគមនាគមន៍បាននិយាយថា៖មូលហេតុនៃការស្លាប់និងរបួសនៅថ្ងៃទី 2 មានការពាក់ព័ន្ឋនឹងការបើកបរមានសារធាតុគ្រឿងស្រវឹងមាន (42,83%) និងបើកបរក្នុងល្បឿនលឿន (24,35%) ខណៈដែលម៉ូតូបានចូលរួមក្នុងគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុត (78,84%) ។លោកបាននិយាយថា៖គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងនៅតាមផ្លូវដាច់ស្រយាលនៅតាមជនបទ (38,69%) និងផ្លូវហាយវេខេត្ត (37,65%) ហើយគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុតកើតឡើងចន្លោះពីម៉ោង 4ដល់ម៉ោង 8យប់។

លោកបាននិយាយថា៖ជនរងគ្រោះចរាចរណ៍ដែលមានអាយុចាប់ពី 50 ឆ្នាំឡើងទៅ (26,17%) ។ខេត្តឈាងរ៉ៃបានកត់ត្រានូវគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតចំនួន 38 ករណី។

លោកបាននិយាយថាមន្ត្រីសរុបចំនួន 65 492 នាក់ត្រូវបានគេដាក់ឱ្យធ្វើចរាចរណ៍ហើយរថយន្ត 764 035គ្រឿង ត្រូវបានពិនិត្យមើលក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។អ្នករំលោភចរាចរណ៍ចំនួន 154 773 នាក់ត្រូវបានឃាត់ខ្លួនដែលក្នុងនោះ 43.464 នាក់មិនបានពាក់មួកសុវត្ថិភាពនិង 42.609 នាក់បើកបរដោយគ្មានប័ណ្ណបើកបរ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *