ទំព័រដើម / សន្តិសុខសង្គម / ស្រ្តីម៉េម៉ាយម្នាក់ត្រូវបានគេស្លាប់ក្នុងបន្ទប់ផ្ទះជួលសង្ស័យករណីឃាតកម្មប្លន់យកទ្រព្យសម្បត្តិ

ស្រ្តីម៉េម៉ាយម្នាក់ត្រូវបានគេស្លាប់ក្នុងបន្ទប់ផ្ទះជួលសង្ស័យករណីឃាតកម្មប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញ ៖សមត្ថកិច្ចបានបញ្ជាក់ថាស្រ្តីម៉ាស្សា(ខេ អេស )ម្នាក់ត្រូវបានគេឃើញស្លាប់ក្នុងផ្ទះជួលសង្ស័យជាករណីឃាតកម្ម ប្លន់យកទ្រព្យសម្បត្ដិប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចចុះមកកន្លែងកេីតហេតុឡោមព័ន្ធហាមឃាត់ក្រៅពីសមត្ថកិច្ចចូលក្នុងកន្លែង​កេីតហេតុ កាលវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃ​ទី១៧ ខែ មេសា ឆ្នាំ ២០១៨នៅចំណុចផ្ទះជួលលេខ៣៦៥ តាមផ្លូវ១៦៣ ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

សពស្រីរងគ្រោះឈ្មោះ សួង លីនណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក ម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃ៉ំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបនស្លាប់នៅជាន់ទី១ដោយមិនទាន់ដឹងមូលហេតុនៅ​ឡេីយ ។

បុរសប្អូនប្រុសសពឈ្មោះ សួង វិបុល អសយុ ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស្នាក់នៅបន្ទប់ជួលបានប្រាប់អ្នកយកព័ត៍មានអោយដឹងថាមុនកេីតហេតុគាត់មេីលតាម​រយះព័ត៍មានមានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុន។មានការសង្ស័យជាបងស្រីបង្កេីតគាត់ដោយព័ត៍មានសរសេរស្រ្តីម្នាក់ជាបុគ្គលិកខេ អេសម៉ាស្សាបានស្លាប់ក្នុងផ្ទះជួល។

គាត់និយាយថា៖ក្រោយមកគាត់ក៏ជិះម៉ូតូមកមេីលអោយដឹងច្បាស់ពេលមកដល់សួរនាំសមត្ថកិច្ចទេីបដឹងថាជាបងស្រីបង្កេីតគាត់ស្លាប់ពិតមែន។តែសមត្ថកិច្ចមិន​ទាន់សន្និដ្ឋានជាករណីអ្វីនៅឡេីយទេ ។


បុរសជាប្អូនប្រុសបង្កេីតសពបានបន្តថាគាត់មានបងប្អូនចំនួន៦នាក់ប្រុស​ម្នាក់ស្រី៥នាក់។បងស្រីដែលស្លាប់ជាកូនស្រីច្បង ហេីយគាត់ជាស្រ្តីមេម៉ាយកូនប្រុស​២​នាក់​។ម្នាក់អាយុ៥ឆ្នាំនិងម្នាក់ទៀត២ឆ្នាំ។តែបានចែកផ្លូវគ្នារមួយប្តីរយៈពេលជាង​២​ឆ្នាំហេីយ។

គាត់ថាគាត់ក៏មិនដឹងថាមានទំនាក់ទំនងជាមួយអ្នកណាទៀតទេតែដឹងតែបងស្រីបង្កេីតគាត់​ធ្លាប់និយាយថាមានលុយខ្លះដែរចង់ទិញដីបង់រំលួសដែលគេបង្ហោះតាមបណ្ដាញសង្គមហ្វេសបុករួចក៏បានតបជាមួយបងស្រីគាត់ថាទុកលុយសិនទៅចង់ទិញដីពុះឡូតិ៍លក់ទាល់តែមេីលទីតាំងអោយច្បាស់សិនតែមិនបានប៉ុន្មានផងស្រាប់តែឥលូវបងស្រីខ្ញុំស្លាប់ចោលរូបគាត់បាត់ ។ដោយ៖គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *