ទំព័រដើម / ទេសចរណ៏ / រយៈពេលបីថ្ងៃចូលឆ្នាំថ្មីភ្ញៀវទេសចរមកកំសាន្តខេត្តកោះកុងកើនឡើងជាងឆ្នាំមុន

រយៈពេលបីថ្ងៃចូលឆ្នាំថ្មីភ្ញៀវទេសចរមកកំសាន្តខេត្តកោះកុងកើនឡើងជាងឆ្នាំមុន

កោះកុង៖អាជ្ញាធរខេត្តកោះកុងបាននិយាយថាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃ បានបញ្ចប់ទៅភាពសប្បាយរីករាយ និងអធឹកអធមក្រៃលែង ទាំងកំពតសង្ក្រាន្ត និងតាមគោលដៅទេសចរណ៍នានាកក្នុងខេត្ត រក្សាបាននូវសន្តិសុខ និងសុវត្ថិភាពល្អ ហើយរយៈពេលបីថ្ងៃទី ១៤, ១៥, ១៦ខែមេសា ភ្ញៀវជាតិនិងអន្តរជាតិកើនឡើងគួរគត់សម្គាល់ ប្រើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងលោកប៊ុន បៀវ បានប្រាប់​ឲ្យដឹងថា  ពិធីបុណ្យចូលឆ្នាំថ្មី២០១៨នេះមានភាពល្អប្រសើរជាងឆ្នាំមុន ដោយ​សារឆ្នាំនេះ រដ្ឋបាលខេត្តបាន​រៀបចំកោះកុងសង្ក្រាន ដែលបានបង្កើតកម្ម​វិធីលែងល្បែង​កម្សាន្តតាមបែបប្រពៃណីខ្មែរ ជាច្រើន ដឹកនាំលែងដោយ មន្ត្រីមន្ទីរវប្បធម៌ មន្ត្រីសាលាខេត្ត និងក្រុមយុវជន។

 

 

 

 

 

 

 

 

លោកថា៖ម្យ៉ាងទៀតក្រុងកោះកុងត្រូវបានតប់តែងលម្អរក្សាអនាម័យ បរិស្ថាន​ស្អាត និងបំពាក់ដោយបង្គោលអំពូលភ្លើង LED តាមដងផ្លូវ ជុំវិញផ្សារ សួន​សាធារ​ណៈនិងតាមដងព្រែក។កត្តាទាំងនេះបានធ្វើឲ្យភ្ញៀវទេសចរកើនឡើងគួរគត់​សម្គាល់ បើធៀបនឹងឆ្នាំមុន ។

លោកបានបន្តថា ការប្រគុំតន្រ្តីជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិរាំកំសាន្តនៅ​សួនច្បារមុខសាលាខេត្ត ដែលរៀបចំដោយសាលាខេត្តកោះកុង និងអង្គភាពពាក់ព័ន្ធ ក្នុងនោះមានលេងល្បែងប្រជាប្រិយចោលឈូង ទាញព្រ័ត្ត លាក់កន្សែង ស្តេចចង់ វាយក្អម ខ្លែងឆាបកូនមាន់ លោតបាវ រាំកំសាន្តនៅតាមវត្តអារ៉ាម សហគមន៍ទេសចរណ៍ និងតាមផ្ទះប្រជាពលរដ្ឋ។

លោកបានប្រាប់ឲ្យដឹងថាភ្ញៀវទេសចរ ជាតិសរុប ចំនួន២៦៤៣២នាក់កើនឡើង​១៦២១នាក់ ស្មើនិង៦.៥% ធៀបនិងឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន​៨៤១១នាក់កើនឡើងចំនួន២៩០៩នាក់ស្មើនិង៥២.៨% ធៀបនិងឆ្នាំ​២០១៧ សរុបភ្ញៀវទេសចរជាតិនិងអន្តរជាតិឆ្នាំ២០១៨ មានចំនួន៣៤៨៤៣​នាក់ កើនឡើង​​៤.៥៣០នាក់ ស្មើនិង១៤.៩% ធៀបនិងឆ្នាំ២០១៧ ។

លោកក៏បាន​បញ្ជាក់ថា យ៉ាងណាក៏ដោយទន្ទឹមនិងវត្តមានភ្ញៀវទេសចរកើនឡើងច្រើន បញ្ហានៃការចោលសំរាមក៏នៅតែជាបញ្ហាប្រឈមដែលត្រូវបន្តជំរុញធ្វើការអប់រំឲ្យបានខ្លាំងក្លា និងទូលំទូលាយ។ដោយ៖សន សុម្ភស្ស

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *