ទំព័រដើម / សន្តិសុខសង្គម / ឃាត់ខ្លួនវៀតណាមប្រុសស្រីចំនួន២២នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍សង្ស័យរស់នៅកម្ពុជាខុសច្បាប់

ឃាត់ខ្លួនវៀតណាមប្រុសស្រីចំនួន២២នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍សង្ស័យរស់នៅកម្ពុជាខុសច្បាប់

ភ្នំពេញ៖កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍វិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រតិបត្តិការ ត្រួតពិនិត្យ ឃាត់ខ្លួន ជនជាតិ​វៀតណាម​ប្រុស​ស្រីចំនួន២២នាក់ក្នុងនោះស្រី១២នាក់​ស្ថិតនៅក្នុងហាងកាហ្វេចំនួន២ទីតាំង។

ទី១-​យីហោ(ធីថាន់ការហ្វេ)និងទីតាំងទី២-យីហោ(ង៉ុកងឺយ)កាលពីម៉ោង៩និង​១០​នាទីព្រឹកថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ភូមិសាមគ្គីសង្កាត់​​​ឫស្សីកែវ ខណ្ឌឬស្សីកែវ ។

លោកអ៊ុកហៃសិលាប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធនៃអគ្គនា​យកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាកក្រោមការសម្របសម្រួលផ្លូវច្បាប់ដោយលោកសៀង​ សុខ​ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបើកកិច្ចប្រតិ​បត្តិការចុះត្រួតពិនិត្យនៅទីតាំងខាងលើហើយឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ស្រី១២នាក់រកឃើញថាពុំមានឯកសារត្រឹមត្រូវ ក្នុងការស្នាក់នៅ និងធ្វើការងារ ។

លោកបានឲ្យដឹងថាជនជាតិវៀតណាមទាំងនេះលួចឆ្លងដែនចូលមកជ្រកកោននិងធ្វើការងារដោយលួចលាក់ពុំមានលិខិតឆ្លងដែនហើយត្រូវបានឃាត់ខ្លួននាំទៅបន្តនីតិវិធីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

លោកបានបន្តទៀតថា៖សកម្មភាពស្រាវជ្រាវស៊ើបអង្កេតនគរបាលជំនាញនៅតែបន្តកាលបើរកឃើញជនបរទេសរូបណាដែលឆ្លងដែនចូលមកពុំស្របច្បាប់នឹងចាត់​វិធានការអនុវត្តន៍ទៅតាមនីតិវិធី ៕កែវឈីម

 

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *