ទំព័រដើម / សន្តិសុខសង្គម / ជនសង្ស័យជាឃាតកស្លាប់ស្រ្តីម៉ាស្សាម៉េមាយកូន២នាក់ត្រូវបានចាប់ខ្លួន

ជនសង្ស័យជាឃាតកស្លាប់ស្រ្តីម៉ាស្សាម៉េមាយកូន២នាក់ត្រូវបានចាប់ខ្លួន

ភ្នំពេញ៖បុរសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីសង្ស័យថាបានសម្លាប់សស្រ្តីម្នាក់ជាបុគ្គលិកហាងម៉ាស្សា(KS)កាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨និងបាននាំទៅកាន់កន្លែងដែលគេបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោអះនិងយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។

ជនសង្ស័យឈ្មោះហុង សុខហេងអាយុ៤១ឆ្នាំនិងជនរងគ្រោះជាអ្នកស្គាល់គ្នាអាចជាសង្សារនឹងគ្នាទៀតផង។តាមការអះអាងរបស់ជនសង្ស័យថាពួកគេធ្លាប់រស់នៅជាមួយគ្នាដូចប្តីប្រព័ន្ធ។ការសម្លាប់យកទ្រព្យសម្បត្តិជនរងគ្រោះព្រោះជនរងគ្រោះចង់ដោះដៃពីរូបគេ។

លោក ហ៊ាង ថារ៉េត អធិការរងទទួលផែនខណ្ឌចំការមនបានប្រាប់ថាប្រតិបត្តិការ​ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ក្រោយធ្វើសកម្មភាពសម្លាប់នារីម៉ាស្សានេះ គឺកម្លាំងនគរបាលខណ្ឌចំការមន រួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការរាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហា​​ផ្ទៃ ព្រមទាំងកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ បានស្រាវជ្រាវចាប់ជនសង្ស័យនៅចំណុចវាលខ្សាច់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនៅរសៀលថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០១៨ ។

លោកហ៊ាង ថារ៉េតអធិការរងខណ្ឌ បានអោយដឹងថា ជនសង្ស័យ ឈ្មោះ ហុង សុខ​ហេងអាយុ ៤១ឆ្នាំ ស្នាក់នៅកន្លែងម៉ាស្សាKS នៅផ្លូវ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាបុគ្គលិកហាងម៉ាស្សា KSកាន់ផ្នែកស្ទីម សូណា ។ មានស្រុកកំ​ណើតនៅភូមិស្វាយទាប ឃ៉ុំថ្នល់បំបែក ស្រុកចំការលើ ខេត្តកំពង់ចាម។

ជនសង្ស័យបន្តថាខ្លួនគេបានប្រព្រឹត្តសម្លាប់ស្រ្តីរងគ្រោះជាមិត្តស្រីពិតប្រាកដមែនដោយមូលហេតុដែលឈានដល់ហ៊ានសម្លាប់នារីជាសង្សារនេះ ដោយសារប្រច័ណ្ឌនឹងនារីរងគ្រោះ ដែលចង់ចែកផ្លូវ និងឧស្សាហ៍និយាយសារសងគ្នារាល់យប់ តាមទូរស័ព្ទជាបុរសផ្សេង។

ជនសង្ស័យបន្តថាគេបានយកខ្សែភ្លេីងរឹតកនិងបោកក្បាលស្រ្តីទៅលេីឥដ្ឋបែកក្បាលហូរ​ឈាម​ហេីយដឹងថាដាច់ខ្យល់ទេីបដោះគ្រឿងអលង្កា ចិញ្ចៀន ខ្សែក ទូរស័ព្ទម៉ាកសាំសុងយកចេញពីខ្លួនជនរងគ្រោះ។

ជនសសង្ស័យបានបន្តថាចំណែកទូរស័ព្ទយកទៅបោះចោលក្នុងលូខាងមុខផ្ទះជួលចំណែកគ្រឿងអលង្កាយកទៅលាក់នៅកន្លែងលាងចានក្នុងហាងម៉ាស្សាក្រោមឥដ្ឋការ៉ូដេីម្បីអោយសមត្ថកិច្ចគិតថាជាករណីរឿងវាយប្លន់សម្លាប់តែចុងក្រោយនៅតែសមត្ថកិច្ចស្រាវជ្រាវចាប់ពេលទៅទិញថ្នាំញៀនយកមកទុកជក់នៅផ្លូវ៦០ម៉ែត្រ​សង្កាត់​ចាក់អង្រែលេី ខណ្ឌមានជ័យ ។

សមត្ថកិច្ចបន្តថាក្រោយពីធ្វេីការឃាត់ខ្លួនបុរសជនសង្ស័យពីបទករណីឃាតកម្មគិតទុកជាមុនប្លន់យកទ្រព្យសម្បត្តិហេីយចំណែកបុគ្គលិកដែលហៅមកសាកសួរនាំមិនពាក់ព័ន្ធនិងអោយវិលត្រលប់ទៅវិញយោងតាមចំលេីយសារភាពជនសង្ស័យខ្លួនប្រព្រឹត្តតែម្នាក់ឯងមិនពាក់ព័ន្ធមានការចូលរួមអ្នកផ្សេងទេរួចនិងកសាងសំណុំរឿងនិងវត្ថុតាងបញ្ជូលទៅតុលាការដេីម្បីចាត់ការបន្តតាមនីតិវិធី ។

គួរបណ្ជាក់ថាស្រ្តីម៉ាស្សា(ខេ អេស )ម្នាក់បានស្លាប់ក្នុងផ្ទះជួលសង្ស័យជាករណីឃាត​កម្ម ប្លន់យកទ្រព្យសម្បត្តិនិងបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចចុះមកកន្លែង​កេីតហេតុឡោមព័ន្ធហាមឃាត់ក្រៅពីសមត្ថកិច្ចចូលក្នុងកន្លែងកេីតហេតុ កាលវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០១៨នៅចំណុចផ្ទះជួលលេខ​៣៦៥ តាមផ្លូវ១៦៣ ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

សពឈ្មោះ សួង លីនណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក ម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃ៉ំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបនស្លាប់នៅជាន់ទី១ដោយមិនទាន់ដឹងមូលហេតុនៅឡេីយ ។

បុរសប្អូនប្រុសសពឈ្មោះ សួង វិបុល អសយុ ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស្នាក់នៅបន្ទប់ជួលបានប្រាប់អ្នកយកពត៍មានអោយដឹងថាមុនកេីតហេតុគាត់មេីលតាម​រយះពត៍មានមានគេបង្ហោះ។

ការសង្ស័យជាបងស្រីបង្កេីតគាត់ដោយពត៍មានសរសេរស្រ្តីម្នាក់ ជាបុគ្គលិកKS​ម៉ា​ស្សាបានស្លាប់ក្នុងផ្ទះជួលក្រោយមកក៏ជិះម៉ូតូមកមេីលអោយដឹងច្បាស់ពេលមក​ដល់សួរនាំសមត្ថកិច្ចទេីបដឹងថាជា​បងស្រីបង្កេីតគាត់ស្លាប់ពិតមែនតែសមត្ថ កិច្ចមិនទាន់សន្និដ្ឋានជាករណីអ្វីនៅឡេីយទេ ។

បុរសជាប្អូនប្រុសបង្កេីតសពបានបន្តថាគាត់មានបងប្អូនចំនួន៦នាក់ប្រុសម្នាក់ស្រី៥នាក់បងស្រីដែលស្លាប់ជាកូនស្រីច្បងហេីយគាត់ជាស្រ្តីមេម៉ាយកូនប្រុស២នាក់ម្នាក់និងអាយុ៥ឆ្នាំនិងអាយុ២ឆ្នាំ។

តែជនរងគ្រោះបានចែកផ្លូវគ្នាជាមួយប្តីរយះពេលជាង២ឆ្នាំហេីយក៏មិនដឹងថាមាន​ទំនាក់ទំនងជាមួយអ្នកណាទៀតទេ។គាត់ថា​បងស្រីបង្កេីតគាត់ធ្លាប់និយាយ​ថាមានលុយខ្លះដែរ។នាង់ចង់ទិញដីបង់រំលួសដែលគេបង្ហោះតាមបណ្ដាញសង្គមហ្វេសបុករួចក៏បានតបជាមួយបងស្រីគាត់ថាទុកលុយសិនទៅចង់ទិញដីពុះឡូតិ៍លក់ទាល់តែមេីលទីតាំងអោយច្បាស់សិនតែមិនបានប៉ុន្មានផងស្រាប់បងស្រីស្លាប់​ចោលរូបគាត់បាត់ ។ដោយ៖គួនចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *