ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាមានបុរសស្រលាញ់បុរសជាង៣ម៉ឺន៥ពាន់

កម្ពុជាមានបុរសស្រលាញ់បុរសជាង៣ម៉ឺន៥ពាន់

ភ្នំពេញ៖ បច្ចុប្បន្ននេះនៅកម្ពុជាមានក្រុមបុរសចូលចិត្តរួមមានជាមួយបុរសរហូតដល់ជាង៣ម៉ឺន ៥ពាន់នាក់ ភាគច្រើននៅរាជធានីភ្នំពេញ និងតំបន់ទីប្រជុំជន ដែលពួកគេនិយមធ្វើការនៅសេវាកម្សាន្ត សប្បាយ។នេះបើតាមមន្ដ្រីក្រុមជំនាញបានអោយដឹងនៅថ្ងៃនេះ។

ក្រុមអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធនឹងជម្ងឺអេដស៏បង្កើនការអប់រំពីសុវត្ថិភាពនៃការរួមភេទ ដល់ក្រុមបុរសស្រលាញ់បុរស ខណៈដែលក្រុមនេះកុំពុងប្រឈមមុខខ្ពស់នៃការរីករាលដាលនៃជម្ងឺ អេដស៏។

អង្គការអ៊ីប៉ុសប្រចាំប្រទេសកម្ពុជាបានប្រមូលផ្តុំក្រុមបុរសស្រលាញ់បុរស ក្រុមបុរសធ្វើការនៅ ក្លឹបកម្សាន្តសប្បាយ កន្លែងម៉ាស្សា ស្ទីម សូណា និងសេវាកម្មផ្លូវភេទមួយចំនួនទៀត ដើម្បីបង្ហាញ​ពី​វិធីសាស្រ្តនៃ ការការពារខ្លួនកុំអោយឆ្លងមេរោគអេដស៏ ព្រមទំាងលើកទឹកចិត្តឲ្យពួកគេទៅរកសេវា​ធ្វើតេសឈាម ក្នុងគោលដៅទប់ស្កាត់រីករាលដាលនៃជម្ងឺអេដស៍និងមេរោគអេដស៏នៅកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលា គំរោងអប់រំសុខភាព ដល់ក្រុមបុរសរួមភេទជាមួយនិងបុរស ក្រោមប្រធានបទ រូបរាងសង្ហាជាមួយនិងសុវត្ថិភាពស្នេហានៅព្រឹកថ្ងៃទី២០ ខែមេសានេះ លោក កែវសំណាង អ្នក​សម្របសម្រួលគម្រោងនៃអង្គការអ៊ីប៉ុសភ្នំពេញបានឲ្យដឹងថា ការអប់រំនេះមានសារៈសំខាន់ណាស់ សម្រាប់ពួកគេឲ្យមានការប្រុងប្រយត្ន័ខ្ពស់ជាមុន និងការទទួលសេវាព្យាបាលនិងថ្នាំពន្យាអាយុជីវិតជា ដើម។ លោកថា ផែនការអប់រំនេះ គឺឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិ៩៥ ៩៥ ៩៥ របស់រាជ រដ្ឋាភិបាលក្នុងការលុបបំបាត់បញ្ហាជម្ងឺអេសដ៏នៅកម្ពុជា។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមបុរសរួមភេទជាមួយបុរសដែលធ្វើការនៅសេវាកម្សាន្តសប្បាយទំាង អស់នេះប្រឈមនឹងការឆ្លងមេរោគអេដស៏ក្នុងកម្រិតខ្ពស់ ដោយសារតែពួកគេមានអតិថិជនរួមភេទ ច្រើន រួមទំាងការរួមភេទជាក្រុម៕អត្ថបទ សិរី រាជ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *