ទំព័រដើម / ការបោះឆ្នោត / គជបនឹងជួបជាមួយភាគីពាក់ព័ន្ធមុនការចុះបញ្ជីគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជាតិ២៩កក្កដា២០១៨

គជបនឹងជួបជាមួយភាគីពាក់ព័ន្ធមុនការចុះបញ្ជីគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជាតិ២៩កក្កដា២០១៨

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)កាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០១៨បានប្រកាសពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនានាស្តីពីការចុះបញ្ជីគណ​បក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំ​ណាង​រាស្រ្តអាណត្តិទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​២៥​​ខែមេសាឆ្នាំ២០១៨នៅទីស្តីការ(គជប)។

គជបបានលើកឡើងថា៖កិច្ចប្រជុំនឹងលើកឡើងពីការចុះបញ្ជីបក្សនយោបាយនិងបញ្ជីឈ្មោះបេក្ខជននៃគណបក្សនយោបាយដែលនឹងចូលរួមប្រកួតប្រជែងការបោះ​ឆ្នោតនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៨ខាងមុខ។

តាមកម្មវិធីគ្រោងទុកគជបនឹងចាប់ចុះឈ្មោះបក្សនយោបាយនានាចាប់ពីថ្ងៃទី​៣០ខែមេសាដល់ថ្ងៃ១៤ឧសភាឆ្នាំ២០១៨។ប្រធានដឹកនាំកិច្ចប្រជុំដោយលោកនុតសុខុម អនុប្រធាន(គជប)នឹងធ្វើការសំណេះសំណាលនិងឆ្លើយសំណួររបស់អ្នកចូលរួមនានា។

គជបបានអះអាងថាតាមបញ្ជីបោះឆ្នោតដែលបានធ្វើបច្ចុប្បន្នភាពកាលពីឆ្នាំ​២០១៧បានបង្ហាញថាមានពលរដ្ឋខ្មែរប្រមាណជាង៨,៣លាននាក់ចាប់ពីអាយុ​១៨ឆ្នាំឡើងមានសិទ្ធិបោះឆ្នោតមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតខែកក្កដា​២០១៨ខាងមុខ។

គេមានការកត់សម្គាល់ថាមានគណបក្សប្រមាណ១០ដែលបានអះអាងថាខ្លួនគ្រោង​ចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតអាណត្តិ៦ជ្រើសតាំងតំណាងរាស្រ្ត។គណ​បក្សប្រជាជនកម្ពុជា ហ៊្វុនស៊ីនបប៉ិច ខ្មែររួបរួមជាតិ យុវជនកម្ពុជា ខ្មែរឈប់​ក្រ​ ប្រជាធិបតេយ្យមូលដ្ឋាន ភ្លើងទៀន ខ្មែរតែមួយ សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ​ សញ្ជាតិកម្ពុជា សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។/ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *