ទំព័រដើម / ព័ត៌មានជាតិ / ស្អែកព្រះមហាក្សត្រនឹងយាងបើកសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៤

ស្អែកព្រះមហាក្សត្រនឹងយាងបើកសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៤

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរា​ជា​ណាចក្រកម្ពុជានឹងយាងជាព្រះរាជាធិបតីភាពក្នុងពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធ​សភានីតិកាលទី៤ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨នៅវិមាន​ព្រឹទ្ធសភាចំការមន។

ព្រឹទ្ធសភានីតិកាលទី៤មានសមាជិក៦២រូបដែលត្រូវបានបោះឆ្នោតជ្រើសតាំង​ជា​អសកលកាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៨កន្លងទៅ។គណបក្សប្រជាជនកម្ពុជាកាន់​កាប់អាសនៈ៥៨ក្នុងចំណោម៦២អាសនៈ។អាសនៈ២តែងតាំងដោយព្រះម​ហាក្សត្រនិងអាសនៈ២បោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា។

លោកសុខ ឥសានអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាព្រឹទ្ធ​សភានឹងបើកសម័យប្រជុំរបស់ខ្លួនលើកដំបូងដោយមានការយាងជាព្រះរាជាធិប​តីដោយអង្គព្រះមហាក្សត្រ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *