ទំព័រដើម / ព័ត៌មានជាតិ / សង្ស័យមានសតិមិនប្រក្រតីដើរអាត្រាតសមត្ថកិច្ចចាប់ស្លៀកខោនិងពាក់អាវឲ្យមុនយកទៅសង្គមកិច្ច

សង្ស័យមានសតិមិនប្រក្រតីដើរអាត្រាតសមត្ថកិច្ចចាប់ស្លៀកខោនិងពាក់អាវឲ្យមុនយកទៅសង្គមកិច្ច

ភ្នំពេញ ៖ យុវជនម្នាក់មានសតិមិនប្រក្រតី បាត់បង់ម្ចាស់ការលែងដឹងអី រហូតដល់ដើរស្រាតតាមផ្លូវ ត្រូវបានសមត្ថកិច្ច សន្តិសុខ នាំគ្នាចាប់ឃាត់រួចរកខោអាវស្លៀកពាក់ឲ្យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចសួនកុមារពោធិចិនតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

យុវជនមានសតិមិនប្រក្រតីខាងលើ មានអាយុជាង២០ឆ្នាំដើរស្នាក់នៅតាមចិញ្ចើមផ្លូវ ច្រើនថ្ងៃមកហើយ មិនដឹងផ្ទះសម្បែង សាច់ញាតិ នៅដល់ណា ។

តាមសមត្ថកិច្ចបានឲ្យដឹងថា យុវជនខាងលើ គេឃើញមកស្នាក់នៅ ម្តុំផ្សារសុិនជូរី ផ្សារពោធិចិនតុង ច្រើនថ្ងៃមកហើយ ក្នុងស្ថានភាព សតិមិនប្រក្រតី ស្រាប់តែមក​ដល់ព្រឹកថ្ងៃទី២៣ ខែមេសា នេះបែជាដើរស្រាត ខោអាវ ផ្អើលអ្នកដំណើរតាមផ្លូវ ។

ក្រោយពីប៉ះពាល់សណ្តាប់ធ្នាប់ មុខមាត់សង្គម ត្រូវបានសមត្ថកិច្ច សន្តិសុខផ្សារ​សុិន​ជូរី រកខោអាវមកពាក់ឲ្យ ហើយរងចាំប្រគល់ជូនទៅខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕សួយ សុភា

Leave a Reply

Your email address will not be published. Required fields are marked *