ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជា-ចិន បានឈានដល់ការព្រមព្រៀងលើការអភិវឌ្ឍគម្រោងកសាងកំពង់ផែខេត្តកំពត

កម្ពុជា-ចិន បានឈានដល់ការព្រមព្រៀងលើការអភិវឌ្ឍគម្រោងកសាងកំពង់ផែខេត្តកំពត

ភ្នំពេញ៖ ​កម្ពុជា- ចិន បានឈានដល់ការព្រមព្រៀងគ្នា  ដើម្បីធ្វើការអភិវឌ្ឍគម្រោងកសាងកំពង់ផែខេត្តកំពត  ដើម្បី​ប្រែ​ក្លាយតំបន់នេះឲ្យទៅជារបៀងសេដ្ឋកិច្ចដ៍សំខាន់មួយទៅអនាគត។

នៅក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៤ មេសានេះ ឯ.ឧជែន វូ(Chen  Wu) អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី   បានជំរាបជូនសម្តេចថា នៅក្នុងដំណើរអញ្ចើញមក​បំ​ពេញ​​ទស្សនកិច្ចនៅកម្ពុជាពេលនេះ  គឺដើម្បីមកចុះហត្ថលេខា  ​លើកិច្ចព្រមព្រៀងគ្នាមួយរវាងរាជរដ្ឋាភិបាលកម្ពុជា និង​ភាគី​ចិន ដើម្បីឈានទៅចាប់ផ្តើមធ្វើ​ការអភិ​វឌ្ឍគម្រោងសាងសង់កំពង់ផែមួយនៅខេត្តកំពត់ ដែលចុះហត្ថលេ​ខា​លើ អនុ សារណៈនៅថ្ងៃទី២៤ មេសានេះ ។

ជាមួយគ្នានិងដំណើររអញ្ជើញមកបំពេញទស្សនកិច្ចនេះ ឯ,ឧ ក៍បាននាំយកផលិតផលកសិកម្មនូវ អង្ករ ចំនួន ១៦០តោន ក្នុងតម្លៃទឹកប្រាក់ប្រមាណ១លានយន់ ដើម្បីផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ។

ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រោយជំនួប បញ្ចប់ ថា  ឯ.ឧជែន  វូ បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំង ដោយបានឃើញពីភាពរីកលូតលាស់នៃសង្គមជាតិកម្ពុជា ពិសេស​អំពីដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាគឺមានភាពលូតលាស់យ៉ាងលឿន។

ឯ.ឧ ក៍បានអរគុណចំពោះសម្តេចដែលកន្លងមក តែងបានគាំទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការល្អ ជាមួយការរៀប ចំ​ពិពរណ័ អាស៊ាន ចិន នៅទីក្រុងណាននិញ ខេត្តក្វាងស៊ី។

ជាមួយគ្នានេះ ឯ.ឧ ក៍បានគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា  ក្នុង នាមកម្ពុជាជាប្រទេសកិត្តិយស ដើម្ប ទៅចូលរួម ការប្រារព្វពិព័រណអាស៊ាន-ចិន  លើកទី១៥  ដែលនឹងប្រព្រិត្តទៅពីថ្ងៃទី១២  ដល់ថ្ងៃទី១៥ ខែវិច្ឆិកា   ខាង​មុខនេះ   នៅទីក្រុងណាន និញ  ខេត្តក្វាងស៊ីប្រទេសចិន។ ឯ.ឧបានជំរាបជូនសម្តេចផងដែរថា និងជួបពិភាក្សា ជា​មួយ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់  ក្នុងការរៀបចំពិព័រណនេះ ឲ្យបានល្អ ប្រកបដោយភាព ទាក់ទាញ។

ឯ.ឧក៍បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងខេត្តក្វាងស៊ី និងព្រះរាជាណាចក្រកម្ពុជា អនុលោមតាម​សេចក្តីសម្រេច និងកិច្ចព្រមព្រៀងគ្នា រវាងសម្តេចប្រមុខ​រាជរដ្ឋាភិបាលកម្ពជា ជាមួយប្រធានាធិបតីចិន ឯ.ឧ ស៊ី ជីនពីង  ក្នុងការបង្កើតសហគមន៍វាសនា ចិន- អាស៊ាន រដ្ឋបាលខេត្តក្វាងស៊ី ក៍បានចូលរួមជំរុញ អ្នកវិនិយោគ​របស់​ខ្លួន​ឲ្យមកវិនិយោគនៅកម្ពុជាទាំងលើវិស័យប្រព័ន្ធផ្សព្វផ្សាយទាំងការវិនិយោគរោង​ចក្រកែ​ច្នៃអង្ករ  បច្ចេកវិទ្យា។

ដោយឡែកវិស័យសេវាកម្មទេសចរណ៍ក៍បន្តជំរុញបន្ថែមទៀតដែរ ខណៈ បច្ចុប្បន្នបានតភ្ជាប់ការហោះហើរត្រង់   រួចហើយរវាងខេត្តក្វាងស៊ី មកទីក្រុងភ្នំពេញរួចហើយ  ហើយ នៅពេលខាងមុខ នឹងពង្រីក ការ ហោះហើរ  ពីខេត្ត​ក្វាង​ស៊ីទៅកាន់ក្រុងសៀមរាបបន្ថែមទៀត។

ឯ.ឧបានសន្យាដែរថានឹងជួយជំរុញទេសចរចិនបន្ថែមទៀតឲ្យមកកាន់កម្ពុជា ឲ្យបានប្រមាណត្រឹម ០,២ភាគ​រយ​នៃប្រជាជនខេត្តក្វាងស៊ីមក ដែលអាចរំពឹងថានឹងមានអ្នក ទេសចរ ចិន ប្រមាណ១០ម៉ឺននាក់ដែរ​ក្នុងមួយ​ឆ្នាំៗមកកាន់កម្ពុជា។

ជាការឆ្លើយតប សម្តេចបាន​​ចាត់ទុកគម្រោង អភិវឌ្ឍន៍កំពង់ផែនៅខេត្តកំពតនេះ​ថាពិតជាមានសារៈសំខាន់  ណាស់  ព្រោះគម្រោងនេះ ស្របតាមយុទ្ធសាស្ត្រផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។

សម្តេចបានជំរាបជូនផងដែរថា ក្នុងពេល ខាងមុខ ឆាប់ៗនេះ ផ្លូវជាតិលេខ៣ ពីភ្នំពេញ ឆ្ពោះទៅ ខេត្តកំពត នឹង​ធ្វើការពង្រីកបន្ថែមទៀត ដែល ធ្វើឲ្យ  ការធ្វើដំណើរកាន់ តែមាន រយៈ ពេលខ្លី ជាមួយការបង្កើតឲ្យមានតំបន់រោងចក្រ កាន់តែច្រើន និងជាតំបន់ដែលមានវ៉ារីអគ្គីសនីថែមទៀត នឹងអាចធ្វើឲ្យតំបន់នេះក្លាយជារបៀងសេដ្ឋកិច្ចមួយដ៍ សំខាន់​ទៅអនាគត។

សម្តេចក៍បានថ្លែងអំណរគុណចំពោះ ឯ.ឧ ជែន វូ ដែលបានផ្តល់នូវ    ជំនួយ កសិផលអង្ករ  ដោយសម្តេច បាន​ជំរាប​ជូនថា រាជរដ្ឋាភិបាលនឹងនាំយកអង្ករនេះទៅប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា  ដើម្បីចាត់ចែង ប្រើ​ប្រាស់ ទៅតាមសេចក្តីត្រូវការក្នុងការបំរើឲ្យវិស័យមនុស្សធម៌។

សម្តេចស្វាគមន៍នូវរាល់ការបញ្ជូនវិនិយោគពីខេត្តក្វាងស៊ី  មកកាន់កម្ពុជា   និងគាំទ្រលើគម្រោងពង្រីកគម្រោង​ការ​ហោះ​ហើរពីខេត្តក្វាងស៊ី មកកាន់ខេត្តសៀមរាបផងដែរ ដែលរំពឹងថា និងបានរួមចំណែកធ្វើឲ្យវិស័យទេសចរណ៍​កម្ពុជាកាន់តែទទួលបានការរីកចម្រើនថែមទៀត។។

ក្នុងនាមកម្ពុជាជាប្រទេសកិត្តិយសសម្តេចបានឯកភាព ជាមួយ  និងការអញ្ជើញ  សម្តេចឲ្យទៅចូលរួមពិពរណ័ អាស៊ាន-ចិន ដែងនឹងគ្រោងរៀបចំឡើងនៅ ​ចុងឆ្នាំ ២០១៨ ខាងមុខនេះ ៕អត្ថបទប្រាក់   សុវណ្ណតារា

Leave a Reply

Your email address will not be published. Required fields are marked *