ទំព័រដើម / សន្តិសុខសង្គម / រថយន្តដឹកឈេីពិដានដាច់ហ្វ្រាំងបុកម៉ូតូរះ៣គ្រឿងបណ្ដាលស្លាប់ម្នាក់និងរបួសស្រាល៣នាក់

រថយន្តដឹកឈេីពិដានដាច់ហ្វ្រាំងបុកម៉ូតូរះ៣គ្រឿងបណ្ដាលស្លាប់ម្នាក់និងរបួសស្រាល៣នាក់

ភ្នំពេញ ៖ស្លាប់ម្នាក់និងរបួសបេីករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍សពាក់ស្លាកលេខ ភ្នំពេញ 3C-2829 រថយន្តដាច់ហ្វ្រាំងបុករះម៉ូតូចំនួន៣គ្រឿងម៉ាកបណ្ដាលអោយបុរសបេីកបរម៉ូតូឌ្រីម​សង់សេ១១០ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១BN ៧៩៩៤សេរីឆ្នាំ២០១២​បណ្ដាល​របួសស្រាលរួចរថយន្តបង្កជ្រុលបុកបុរសរត់ឌុបដឹកភ្ញៀវបុរសម្នាក់ជិះម៉ូតូភ្នំពេញ១BA ៥០៤​៣សេរីឆ្នាំ២០១១បណ្ដាលអ្នកអង្គុយស្លាប់រួមអ្នកបេីករបួសស្រាល។

រថយន្តបន្តទៅបុកម៉ូតូម៉ាកហុងដាវ៉ៃវពណ៍ខ្មៅពាក់ស្លាកលេខបាត់ដំបង១L៥៤៨៧​គៀប​​ជាប់ក្រោយមរថយន្តបណ្ដាលរងរបួសស្រាលក្រោយកេីតហេតុអ្នកបេីកបរចុះពី​លេីរថ​យន្តរត់គេចខ្លួនបាត់ហេតុការណ៍បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង២​និង៤០​នាទី​រសៀល​ថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៨នៅចំណុចផែស្ងួតសូងួនចាស់ តាមផ្លូវ ២៧១ ស្ថិតនៅភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បុរសអ្នករត់ម៉ូតូឌុបម្នាក់មានឈ្មោះ ចាន់ ម៉ាលី ភេទប្រុស អាយុ៣៦ឆ្នាំមុខរបររត់ឌុបស្នាក់នៅបន្ទប់ជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខបានប្រាប់អ្នកយកពត៍មានថាមុន​កេីតហេតុគាត់បសនឌុបបុរសម្នាក់ពីម្ដៅចោមចៅហេីយទៅបេនឡានច្បារអំពៅ។

លុះមកដល់ផ្លូវ២៧១ក្នុងទិសដៅពីជេីងទៅត្បូងស្រាប់លឺសូភាំងៗងាកក្រោយមេីល​ឃេីញរថយន្តបុកម៉ូតូឌ្រីមសង់ហេីយគាត់ចង់បេីកគេចកីមិនទាន់ដែរដោយរថយន្តមកដល់ម៉ូតូរួចបុកម៉ូតូគាត់ចូលក្រោមរថយន្តហេីយបុរសជាភ្ញៀវគាត់អង្គុយខាងក្រោយត្រូវរថយន្តកិនពីលេីបណ្ដាលស្លាប់។

សមត្ថកិច្ចបញ្ជាក់ថាម៉ូតូវ៉ៃវរបួសស្រាលហេីយចំណែកគាត់របួសរលាត់ដៃជេីងនិងរលាត់ខាងក្រោយខ្នងក្រោយកេីតហេតុរថយននតសង្រ្គោះ​មកដឹកទៅបានមួយសន្ទុះហេីយក៏ប្រាប់ស្លាប់និងដឹកយកមកត្រលប់កន្លែងកេីតហេតុ ។

ប្រជាពលរដ្ឋបុរសម្នាក់សូមរិះគុណទៅមន្ទីរពេទ្យសួរ គ៌ាខ្លាំងៗថាសង្ឃឹមថលេី ក្រសួងសុខាភិបាលមានវិធានការរឹតបន្តឹងទៅលើរថយន្តសង្គ្រោះឯកជនទាំងឡាយណា ដែល​មកដឹកជនរងគ្រោះត្រូវបំពាក់ឧបករណ៍សង្គ្រោះអោយគ្រប់គ្រាន់ និងមានគ្រូពេទ្យដែលមានវិជ្ជាគ្រូពេទ្យច្បាស់លាស់ ។

នគរបាលជាក់ស្តែងដូចជារថយន្តសង្គ្រោះមន្ទីរពេទ្យសួរគ៌ានេះ ដែលមកដឹកជនរងគ្រោះ គ្រាន់​តែមកស្ទាបៗជនរងគ្រោះ ហើយលើកដាក់ឡានចេញទៅបាត់ ហើយចេញមួយសន្ទុះក៏ត្រឡប់មកវិញ ថាជនរងគ្រោះបានស្លាប់ហើយនោះ ។

បុរសម្នាក់មានឈ្មោះ ម៉េង លី ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរជាព្រូសរថយន្តស្នាក់នៅភូមិត្រែង ឃុំត្រែង ស្រុកជេីងព្រៃ ខេត្តកំពង់ចាមបានប្រាប់អ្នកយកពត៍មានថាគាត់មិនមែនជាអ្នកបេីករថយន្តចំណុះ២តោនដឹកក្ដារបន្ទះពិដានដឹកមិកពីខេត្តកំពង់​ចាមមកដល់នៅឃ្លាំងនៅម្ដុំផ្សារដេីមថ្កូវ។

ដោយមុនកេីតហេតុអ្នកបេីកបររថយន្តបង្កមានឈ្មោះ ត្រា ភេទប្រុស អាយុ២៧​ឆ្នាំ​ហេីយពេលមកដល់ចំណុចកេីតហេតុអ្នកបេីកបររថយន្តបានបន្ថយល្បឿនរួចអោយ​គាត់ប្រញាប់ចុះពីលេីរថយន្តអោយចុះមេីលហ្វ្រាំងរថយន្តពេលជាន់ហ្វ្រាំងមិនសុី។

ពេលគាត់ចុះពីលេីរថយន្តមិនទាន់បានកល់កង់រថយន្តផងស្រាប់តែរថយន្តបុករះម៉ូតូបន្តបន្ទាប់ហេីយមានបុរសម្នាក់ចូលក្រោមរថយន្តហេីយក៏ភ័យខ្លាចប្រជាពលរដ្ឋស្មាន​តែ​ថៅកុងរថយន្តចាប់វ៉ៃហេីយក៏រត់តែត្រូវប្រជាពលរដ្ឋដេញចាប់ប្រគល់អោយសមត្ថ​កិច្ច​តែម្ដងគាត់ហានអាះអាងថាខ្លួនមិនមែនជាអ្នកបេីកបរដាច់ខាត ។គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *