ទំព័រដើម / សន្តិសុខសង្គម / អគ្គីភ័យឆាបឆេះបន្ទប់ទទួលភ្ញៀវនៅក្នុងផ្ទះវីឡាក្នុងបុរីសាន់វ៉េរងការខូចខាត

អគ្គីភ័យឆាបឆេះបន្ទប់ទទួលភ្ញៀវនៅក្នុងផ្ទះវីឡាក្នុងបុរីសាន់វ៉េរងការខូចខាត

ភ្នំពេញ៖អគ្គីភ័យឆាបឆេះបន្ទប់ទទួលភ្ញៀវនិងបន្ទប់ផ្ទះបាយនៅក្នុងផ្ទះវីឡាដ៏ស្កឹម ស្កៃមួយខ្នង់នៅក្នុងបុរីសាន់វ៉េបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ត្រង់ចំណុចក្នុងបុរីសាន់វ៉េផ្ទះវីឡាលេខM61 ផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

បើតាមសម្តីពីអ្នកបម្រើនៅក្នុងផ្ទះវីឡាខាងលើបានរៀបរាប់អោយដឹងថានៅមុនពេលកើតហេតុពួកគាត់បីបួនប្រាំអ្នករួមទាំងម្ចាស់ផ្ទះប៉ុន្មាននាក់ទៀតបានកំពុងដេកនៅក្នុងផ្ទះជាន់ខាងលើលក់យ៉ាងស្កប់ស្កល់។

សាក្សីបាននិយាយថាលុះដល់វេលាកើតហេតុស្រាប់តែមានធំក្លឹនឈ្ងៀមនិងមានផ្សេងចេញមកពីបន្ទប់ទទួលភ្ញៀវនៅជានផ្ទាល់ដី បន្ទាប់មកគាត់ក៏បានចុះមកមើលស្រាប់តែឃើញមាន អណ្តាត់ភ្លើងកំពុងតែឆាបឆេះទូរតាំងនៅបន្ទប់ទទួលភ្ញៀវយ៉ាងសន្ធរសន្ធៅ ។

សាក្សីថាគាត់ក៏ស្រែឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងលើនិងសន្តិសុខដែលយាមនៅក្នុងបុរីខាងលើនាំគ្នាយកបម្ពុង់ពន្លត់អគ្គីភ័យតូចធំទៅបាញ់ពន្លត់អស់ចំនួន១៥បំពង់តែមិនរលត់ក៏បង្កឲ្យឆេះរៀលដាលដល់បន្ទប់ផ្ទះបាយខាងក្រោយបន្តថែមទៀត។

គេបានឃើញសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យអោយចុះមកធ្វើការអន្តរាគមន៍។ បន្ទាប់មកក៏ឃើញមានសមត្ថកិច្ចមូលដ្ឋានរួមទាំងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកចំនួន៦គ្រឿងហើយបានធ្វើការបាញ់ពន្លត់អស់ចំនួនបីគ្រឿងក៏រលត់ទៅវិញជាស្ថាពរ។

សមត្ថកិច្ចបានរៀបរាប់ប្រាប់អោយដឹងថាករណីអគ្គីភ័យខាងលើមិនបង្​អោយ​ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនេះទេគឺគ្រាន់តែខូចខាតឆេះបន្ទប់ទទួលភ្ញៀវនិងបន្ទប់ផ្ទះបាយរួមទាំងសម្ភារៈមួយចំនួននៅជាន់ផ្ទាល់ដីឆេះអស់ទាំងស្រុង។ ហើយករណីខាងលើនោះជំហាន់ដំបូងសមត្ថកិច្ចសណ្ឋានថាបណ្តាលមកពីការផ្ទុះចរន្តអគ្គិសនី ៕សោល វ៉ាន៉ណាល់

Leave a Reply

Your email address will not be published. Required fields are marked *