ទំព័រដើម / សន្តិសុខសង្គម / ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍វិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រតិបត្តិការ ត្រួតពិនិត្យ ឃាត់ខ្លួន ជនជាតិវៀត​ណាម​ប្រុសស្រីចំនួន២២នាក់ក្នុងនោះស្រី៨នាក់កាលពីវេកាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៦​ខែមេសាឆ្នាំ២០១៨ស្ថិតនៅចំណុច​យឿ​ត្រីគីឡូម៉ែត្រលេខ១១ក្រុម៦ភូមិឡកំបោសង្កាត់​ស្វាយប៉ាកខណ្ឌឬស្សីកែវ។

លោកម៉ុក ប៊ុនឈៀងអនុប្រប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រោមការសម្របសម្រួលដោយលោកសៀងសុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបើកកិច្ចប្រតិបត្តការចុះត្រួតពិនិ​ត្យនៅទីតាំងខាងលើហើយឃាត់ខ្លួនជន​ជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ស្រី៨នាក់រកឃើញថា ពុំមានឯកសារត្រឹមត្រូវ ក្នុងការស្នាក់នៅ ។

លោក ម៉ុក ប៊ុនឈាង បានឲ្យដឹងថា ជនជាតិវៀតណាមទាំងនេះលួចឆ្លងដែនចូល​មកជ្រកកោននិងធ្វើការងារ ដោយលួចលាក់ពុំមានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួននាំទៅបន្តនីតិវិធីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

លោកបានបន្តទៀតថាសកម្មភាពស្រាវជ្រាវស៊ើបអង្កេតនគរបាលជំនាញនៅតែបន្តកាលបើរកឃើញជនបរទេសរូបណាដែលឆ្លងសែនចូលមកពុំស្របច្បាប់នឹងចាត់វិធានការអនុវត្តន៍ទៅតាមនីតិវិធី ។

ក្រោយឃាត់ជនជាតិវៀតណាមប្រុសស្រីទាំង២២នាក់ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ៕កែវឈីម

Leave a Reply

Your email address will not be published. Required fields are marked *