ទំព័រដើម / នយោបាយ / កូនប្រុសអតីតសមាជិកព្រឹទ្ធសភាគ្រោងបង្កើតបក្សឆន្ទៈខ្មែរចូលរួមបោះឆ្នោត២០១៨

កូនប្រុសអតីតសមាជិកព្រឹទ្ធសភាគ្រោងបង្កើតបក្សឆន្ទៈខ្មែរចូលរួមបោះឆ្នោត២០១៨

ភ្នំពេញ៖លោក គង់ មុនីកា ដែលគេស្គាល់ថាជាកូនប្រុសលោកគង់ គាំអតីតសមា​ជិក​ព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ីបានប្រកាសតំណាងឲ្យក្រុមអ្នកនយោបាយប្រជាធិបេតយ្យសេរីមួយក្រុមថានឹងនាំគ្នាបង្កើត”គណបក្សឆន្ទៈខ្មែរ”ចូលរួមបោះ​ឆ្នោតខែកក្កដា២០១៨។

យោងតាមលិខិតចំហរបស់លោក គង់ មុនីកា កាលពីថ្ងៃទី២៥ ខែមេសា២០១៨​បាន​លើកឡើងពីការស្រឡាញ់មាតុភូមិកម្ពុជា លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលកំពុងជួបបញ្ហាដោយមិនមានអ្នកយកចិត្តទុកដាក់ទើបក្រុមអ្នកប្រជាធិ​បតេយ្យប្រមូលផ្តុំគ្នាបង្កើតបក្សឡើង។

លិខិតអំពាវនាវរបស់លោកគង់ មុនីកាបានលើកឡើងថា៖ពួកក្រុមអ្នកនយោបាយដែលកំពុងស្ថិតនៅជាមួយភាពស្មុគស្មាញជាក់ស្តែងបានដឹងច្បាស់ពីស្ថានភាពពិតហើយសកម្មភាពពីខាងក្រៅ គ្រាន់តែរួមផ្សំតែប៉ុណ្ណោះ។

លោកបានអះអាងថា៖”​យើង​​គ្មានសុទិដ្ឋិនិយមថាគណបក្សសង្រ្គោះជាតិជាគណ​បក្សឈរឈ្មោះនិងដាក់បញ្ជីបេក្ខជនបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨​បានឡើយ”។លោកថាក្រុមអ្នកនយោបាយប្រជាធិបតេយ្យសេរីសូមប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរដើម្បីចូលរួមបោះឆ្នោតខែកក្កដាឆ្នាំ២០១៨។

លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៥ខែមេសាបានថ្លែងថាបច្ចុប្បន្ននេះមានគណបក្សជាង៣០ត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។លោកបានបញ្ជាក់ថា៖ការចុះបញ្ជីញគណបក្សន​យោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះចាប់ពីថ្ងៃទី៣០មេសាដល់១៤ឧសភាឆ្នាំ​២០​១៨សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦៕ប៊ុនឡេង

 

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *