ទំព័រដើម / សន្តិសុខសង្គម / មេការសំណង់ឃើញស្លាប់ដោយចងកនៅក្នុងផ្ទះជួលក្នុងសង្កាត់ព្រែកលៀប

មេការសំណង់ឃើញស្លាប់ដោយចងកនៅក្នុងផ្ទះជួលក្នុងសង្កាត់ព្រែកលៀប

ភ្នំពេញ៖សពមេការសំណង់ម្នាក់សង្ស័យបន្ទាប់ពីផឹកស្រាថ្នាំអស់១លីត្រឡើងទៅ​លើផ្ទះចូលបន្ទប់ដេកបានធ្វើអត្តឃាតដោយយកខោជើងវែងរបស់ប្រពន្ធ​ចង​ក​ភ្ជាប់ទៅនឹងដែកផ្ទោងដំបូលផ្ទះសម្លាប់ខ្លួនកាល​ពីម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០១៨នៅ​​​បន្ទប់ដេកលើផ្ទះឈើមួយកន្លែងផ្លូវបេតុងក្រុម១១ភូមិបាក់ខែងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ​។

សពមានឈ្មោះសុខ វាសនាភេទប្រុសអាយុ២៩ឆ្នាំមុខរបរមេកាសំណង់មានស្រុកកំ​ណើតនៅស្រុកពាមរខេត្តព្រៃវែងប្រពន្ធឈ្មោះវ៉ន ស្រីមុំអាយុ២៨ឆ្នាំមុខរបរមេផ្ទះមាន​​កូនស្រី២នាក់កូនបងអាយុ៤ឆ្នាំកូនប្អូនអាយុ៤ខែទាំងបួននាក់ស្នាក់នៅភូមិកើតហេតុខាងលើ។

ប្រពន្ធជនរងគ្រោះឲ្យដឹងថានៅមុនពេលកើតហេតុនៅវេលាប្រ​លប់ថ្ងៃទី២៧ខមេ​សា​ឆ្នាំ២០១៨ប្តីបានត្រឡប់មកពីធ្វើកាសំណង់វិញបានទិញស្រាថ្នាំមួយលីត្រផឹកជា​មួយកូនជាងត្រូវជាពូជីដូនមួយរបស់នាងនៅផ្ទះគាតមរហូតដល់ម៉ោង៨យប់ទើបត្រឡប់មកផ្ទះងូតទឹករួចហូបបាយហូបទឹករួចរាល់ហើយ​។

ស្ត្រីជាប្រពន្ធបានបន្តឲ្យដឹងថាបន្ទាប់ពីហូបបាយហូតទឹក នៅខាងក្រោមផ្ទះរួចក៏​បានឡើងទៅលើផ្ទះដេកបន្លែងលេងជាមួយប្រពន្ធកូននៅមុខទូរទស្សន៍រហូតដល់ម៉ោង១១យប់ហើយបាន ថើបរូបនាងមួយខ្សឺតរួច ហើយយកដៃកាន់ក្បាលបាននិ​យាយទៅកាន់ប្រពន្ធថា(ជួយមើលថែកូនស្រីទាំង២នាក់របស់គាត់ផង)៕កែវ ឈីម

Leave a Reply

Your email address will not be published. Required fields are marked *