ទំព័រដើម / នយោបាយ / គជប៖គណបក្សចុះឈ្មោះបោះឆ្នោតត្រូវមានបេក្ខជនឈរឈ្មោះពេញសិទ្ឋិនិងបំរុងយ៉ាងតិច៤២រូប

គជប៖គណបក្សចុះឈ្មោះបោះឆ្នោតត្រូវមានបេក្ខជនឈរឈ្មោះពេញសិទ្ឋិនិងបំរុងយ៉ាងតិច៤២រូប

ភ្នំពេញ៖យោងតាមគជបបញ្ជាក់កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨បានជូនដំណឹង​ដល់គណបក្សនយោបាយដែលបានចុះបញ្ជីនិងទទួលស្គាល់ផ្លូវការនៅក្រសួងមហា​ផ្ទៃ​ត្រូវបំពេញសំណុំឯកសារដែលច្បាប់តម្រួវក្នុងការចុះបញ្ជីគណបក្សនិងបេក្ខ​ជន​ឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦(ចាប់ពីថ្ងៃទី៣០​ខែមេសាដល់ថ្ងៃទី១៤ឧសភា)។

លោកទេព នីថាអគ្គលេខាធិការគជបបានបញ្ជាក់៖ក្នុងសេចក្តីជូនដំណឹងថាគណ​បក្ស​នយោបាយត្រូវភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់កីត្យានុកូលកម្មដោយអាជ្ញាធរក្រុង ​ស្រុក ​ខ័ណ្ឌ ​។​លោកថា៖បញ្ជីបេក្ខជនពេញសិទ្ធិយ៉ាងតិចមួយភាគបី(១/៣)នៃអាស​នៈ​​​ក្នុងរដ្ឋសភានិងបេក្ខជនបំរុងស្មើគ្នានឹងចំនួនបេក្ខជនពេញសិទ្ធិ”។

គជបបានបញ្ជាក់ថាគណបក្សត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះសរុបទូទាំងប្រ​​ទេស​​។បញ្ជីនេះត្រូវបានបេក្ខជនពេញសិទ្ធិនិងបេក្ខបំរុងមានចំនួនស្មើគ្នាស្មើនឹងមួយភាគបី(១/៣)នៃចំនួនអាសនៈក្នុងរដ្ឋសភា។គជបបញ្ជាក់ថា៖”គណបក្សត្រូវបានបេក្ខជនយ៉ាងតិច៤២រូបនៃចំនួនអាសនៈរដ្ឋសភានិងបេកជនបំរ៉ុង”៕អត្ថបទ៖ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *