ទំព័រដើម / ព័ត៌មានជាតិ / បក្ស៦២ត្រូវបានលុបឈ្មោះពីក្រសួងមហាផ្ទៃខណៈបក្សជាង៣០មានសិទ្ធិចូលបោះឆ្នោតជាតិ

បក្ស៦២ត្រូវបានលុបឈ្មោះពីក្រសួងមហាផ្ទៃខណៈបក្សជាង៣០មានសិទ្ធិចូលបោះឆ្នោតជាតិ

ភ្នំពេញ៖មន្រ្តីគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត នៅថ្ងៃទី២៩ខែមេសានេះបានអះអាងថាក្រសួងមហាផ្ទៃបានលុបឈ្មោះគណបក្សនយោបាយចំនួន៦២ចេញពីបញ្ជី​គណបក្សនៅក្រសួងមហាផ្ទៃខណៈពេលបក្សជាង៣០មានសិទ្ធិស្របច្បាប់ចុះឈ្មោះនិងបញ្ជីបេក្សចូលរួមបោះឆ្នោត២០១៨នេះ។

លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បបានថ្លែងថាមានគណបក្សជាង១០បានមានចំណាប់អារម្មណ៍ក្នុងការចូលរួមបោះឆ្នោតខែកក្កដា ២០១៨ខាងមុខ ។លោកថាគណបក្សទាំងឡាយដែលទទួលស្គាល់ដោុក្រសួងមហាផ្ទៃនៅពេលមកចុះឈ្មោះបេក្ខ​ជនរបស់ខ្លួនត្រូវគោរពតាមច្បាប់និងការកំណត់របស់គជប។

លោកថា៖គណបក្ស៦២ត្រូវបានលុបឈ្មោះចេញពីក្រសួងមហាផ្ទៃនៅសល់បក្ស៣២​ទៀតអាចមានសិទ្ធិចូលរួមការបោះឆ្នោតបានដោយបំពេញបែបបទចំនួន​១០​ចំណុច​។គណបក្សត្រូវបានឯកសារនានាដែលតម្រូវដោយគជបនិងច្បាប់កំណត់។

លោកថ្លែងថា៖គណបក្សនិ័មួយៗដែលមកចុះឈ្មោះនៅគជបត្រូវបង្ហាញគណនេយ្យធនាគាររបស់ខ្លួននិងតម្កល់ប្រាក់១៥លាន​រៀលនៅរតនាគារជាតិ។នៅពេលចាញ់ឆ្នោតឬមិនបានទទួល១អាសនៈឬ៣%នៃសម្លេងឆ្នោតបានការមិនអាចដកលុយវិញបានទេ។គជបគ្រោងចំណាយ៦០លានរៀលសម្រាប់រៀបចំការបោះឆ្នោតជាតិ៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *