ទំព័រដើម / ព័ត៌មានជាតិ / បក្សខ្មែរសាធារណរដ្ឋថានឹងតម្លើងប្រាក់ខែមន្រ្តីរាជការ បុគ្គលិកចាប់ពី៣០០ដល់១៥,០០០ដុល្លារពេលបានដឹកនាំជាតិ

បក្សខ្មែរសាធារណរដ្ឋថានឹងតម្លើងប្រាក់ខែមន្រ្តីរាជការ បុគ្គលិកចាប់ពី៣០០ដល់១៥,០០០ដុល្លារពេលបានដឹកនាំជាតិ

ភ្នំពេញ៖ប្រធានគណបក្សសាធារណរដ្ឋលោក លន់ ឫទ្ធិនៅព្រឹកថ្ងៃទី៣០ខែមេសានេះ​​បានថ្លែងថានៅគណបក្សមានគោលបំណងកែទម្រង់ស៊ីជម្រៅដើម្បីធានាការគ្រប់រងរដ្ឋមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកប្រធានលើកឡើងថា”លើកតម្កើងគុណតម្លៃមន្រ្តីរាជការ កម្មករ.កម្មការិនី បុគ្គលិក ស្ថាប័នសង្គមស៊ីវិល ជំរុញឲ្យពួកគាត់សកម្មការងារ ទទួលបានប្រាក់បៀវត្សខ្ពស់ចាប់ពី៣០០ដល់១៥,០០០ដុល្លារអាមេរិក។

លោកបានលើកឡើងថា៖”គណបក្សនឹងមិនទទួលជំនួយនិងខ្ចីបរទេសនៅពេលអនាគត។ខិតខំកាត់បន្ថយអំពើពុករលួយ ដើម្បីឲ្យខ្មែររស់ដោយមានបូរណភាពជាពលរដ្ឋខ្មែរ”។

លោកថា”ថ្នាក់ដឹកនាំរាប់ទាំងនាយករដ្ឋមន្រ្តីផងត្រូវធ្វើការងារដោយមានការទទួលខុសត្រូវ បម្រើប្រជាពលរដ្ឋ ហើយមិនយកប្រជាពលរដ្ឋជាឈ្នាន់ នឹងទុកប្រជាជាតិជាធំ”។លោកថាគណបក្សខ្មែរសាធារណរដ្ឋនឹងធ្វើឲ្យប្រទេសជិតខាងគោរពបូរណភាពទឹកដីកម្ពុជា។

លោកលន់ ឫទ្ធិ កូនប្រុសអតីតប្រធានាធិបតីលន់ ណុល ប្រធានគណបក្សខ្មែរសា​ធាររដ្ឋបានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៣០ខែមេសា ​ឆ្នាំ​២០១៨​ថា”យើងមានបំណងដាក់បេក្ខជននៅទាំងប្រទេស។តែយ៉ាងហោចណាស់ក៍យើងដាក់បានខេត្ត.ក្រុងសំខាន់៥ដែរសម្រាវប់ការបោះឆ្នោតសភានេះ”។

លោកប្រធានគណបក្សដែលមានសញ្ជាតិអាមេរិករូបនេះបានលើកឡើងថា”យើងចង់ជួយខ្មែរចាកផុតពីភាពក្រីក្រដូចដែលយើងបានឃើញ។គណបក្សខ្មែរសាធារ​ណរដ្ឋមិនយកខ្មែរណាជាសត្រូវនិងខិតខំយ៉ាងការពារពលរដ្ឋខ្មែរ ប្រទេសជាតិមិនឲ្យស្ថិតក្រោមបរទេសត្រួតត្រា”។

លោកប្រធានបានលើកឡើងថានៅពេលគណបក្សរបស់លោកបានដឹកនាំប្រទេសនឹងមានរៀបចំច្បាស់លាស់ដោយដាក់ចេញគោលនយោបាយកែទម្រង់ថាមន្រ្តីរាជាការ ប៉ូលិស ទាហានមិនធ្វើការងារបំរើគ្រួសារ បក្ខពួកនោះទេគឺធ្វើការងារដើម្បីប្រយោជន៍សាធារណទូទៅគឺជាតិនិងប្រជាជនកម្ពុជា។លោកថាគណបក្សនេះនឹងធ្វើឲ្យមានការធានាដល់សុខភាពពលរដ្ឋ។

លោកប្រធានថ្លែងថា”គណបក្សខ្មែរសាធារណរដ្ឋប្រឆាំងដាច់ខាតអំពើភេរវកម្មការប្រើប្រាស់ថ្នាំញៀននិងការជួញដូរមនុស្ស”។លោកថាគណបក្សរបស់លោកបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨និងមិនបានចូលរួមការបោះឆ្នោតឆ្នាំ២០១៣ទេ។ទោះបីបែបនេះក្តីគណបក្សនៅតែមានសកម្មភាពនយោបាយទាំងក្នុងនិងក្រៅប្រទេសដើម្បីដាក់បេក្ខជននិងចុះឈ្មោះចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨នេះ។

លោកប្រធានអះអាងថា”នៅពេលគណបក្សខ្មែរសាធារណរដ្ឋមានវាសនាដឹកនាំប្រទេសគណបក្សនឹងផ្តល់ប្រាក់ខែដល់មន្រ្តីរាជការ កម្មករ បុគ្គលិក សង្គមស៊ីវិល ឲ្យពួកគាត់មានការងារដែលមានទទួលពី៣០០ដល់១៥,០០០ដុល្លារអាមេរិក”។

លោកស្រី ឡុង​ចិន្តា អនុប្រធានទី២បានថ្លែងថាលោកស្រីមើលឃើញថាគណបក្សខ្មែរសាធារណរដ្ឋ​ជាគណបក្សស្អាតស្អំមិនជាប់ជំពាក់បំណុលនិងគុណរបស់បរទេស។លោកស្រីថា”ខ្ញុំសម្រេចចិត្តចូលរួមជាមួយគណបក្សខ្មែរសាធារណរដ្ឋព្រោះលោកប្រធានជាមនុស្សស្អាតស្អំនិងមិនជាប់ជំពាក់បំណុលបរទេសណាទេ”។

លោកស្រីអនុប្រធានទី២បានលើកឡើងថាលោកស្រីគ្រោងឈរឈ្មោះតំណាងរាស្រ្តនៅខេត្តព្រះសិហនុ។លោកស្រីមិនទាន់ច្បាស់ពីការដាក់បេក្ខភាពចូលគជបនៅ​ឡើយទេ។ខណៈពេលដែលការរៀបចំកំពុងដំណើរការ ហើយនៅពេលនេះលោកស្រីអះអាងថា”យើងអាចដាក់បេក្ខជនសម្រាប់ខេត្តដែលមានអាសនៈចាប់ពី៣​អា​សនៈឡើង បើមិនបានទាំងអស់ក្តី”។ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *