ទំព័រដើម / នយោបាយ / បក្ស(គបម)មិនទាន់ច្បាស់លាស់ក្នុងការចូលរួមបោះឆ្នោតសភា២០១៨

បក្ស(គបម)មិនទាន់ច្បាស់លាស់ក្នុងការចូលរួមបោះឆ្នោតសភា២០១៨

ភ្នំពេញ៖យោងតាមសេចក្ថ្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​(គប​ម)​​នៅថ្ងៃ​ទី​៣០ខែមេសា ឆ្នាំ២០១៨បានបញ្ជាក់ថាគណបក្សកំពុងត្រៀមចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខ។តែ(គ.ប.ម)អាចដកខ្លួនចេញពីការបោះ​ឆ្នោតវិញដែរ។

គបមបានអះអាងថាការដកខ្លួនចេញក្នុងលក្ខខ័ណ្ឌមួយចំនួនមិនត្រូវបានបំពេញ៖១៖គ្មានការរំខានក្នុងការធ្វើសកម្មភាពដូចជាការលើកស្លាក ការជួបជុំសមាជិកនិងអ្នកគាំទ្រ។

២.មិនមានការគម្រាមកំហែងក្រោមរូបភាពផ្សេងៗដល់បេក្ខជន សកម្មជននិងអ្នកគាំទ្រ។៣.សេរីភាពក្នុងការផ្សព្វផ្សាយ អំពីគណបក្សតាមប្រព័ណ្ធផ្សព្វផ្សាយផ្សេងៗ។៤.មានការផ្តល់សិទ្ធិពេញលេញដល់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិដើម្បីចូលរួមពេញលេញទាំងមុនការបោះឆ្នោត កំឡុងពេឡបោះឆ្នោតនិងក្រោយពេលបោះឆ្នោត។

គបមបានលើកឡើងថា”មានតែការបោះឆ្នោតដោយសេរី  ត្រឹមត្រូវ និងយុត្តិធំ៌ទេដែលអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់និន្ននាការនយោបាយ​ ចូលរួមប្រកប​ដោយប្រសិទ្ធភាពក្នុងការកសាងជាតិខ្មែរ ប្រកបដោយសេរីភាព សេចក្តីថ្លៃថ្នូរនិងមានប្រជាធិបតេយ្យពេញលេញ”។

គួរបញ្ជាក់ថាគិតត្រឹមម៉ោង១២ថ្ងៃទី៣០ខែមេសានេះមានគណបក្សចំនួន៣បានចុះឈ្មោះនៅគជបគឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា និងគណ​បក្ស​សំ​​បុកឃ្មុំសង្គមប្រជាធិបតេយ្យ៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *