ទំព័រដើម / Uncategorized / ក្រសួងមហាផ្ទៃចុះបញ្ជីបក្សរស្មីខេមរាខណៈអនុញ្ញាតឲ្យបង្កើតបក្សខ្មែរក្រោក

ក្រសួងមហាផ្ទៃចុះបញ្ជីបក្សរស្មីខេមរាខណៈអនុញ្ញាតឲ្យបង្កើតបក្សខ្មែរក្រោក

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេច ស ខេងនៅថ្ងៃទី៣០ខែមេសានេះបានប្រ​កា​សទទួលស្គាល់បន្ទាប់ពីចុះបញ្ជីគណបក្សរស្មីខេមរា(គ.រ.ខ)ដែលមានប្រធានគណ​បក្សលោក ស៊ិន សុភាព តាមការស្នើសុំដើម្បីចូលរួមការបោះឆ្នោត។

សម្តេចស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃបានបញ្ជាក់ក្នុងលិខិតថា៖ ត្រូវបានចុះបញ្ជី”គណបក្សរស្មីខេមរាគ.រ.ខ”។គណបក្សអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុតនានានិងលក្ខន្តិកៈគណ​បក្ស។

ដោយឡែកគណបក្សខ្មែរក្រោក(គខក)តំណាងដោយលោក សុខសុវណ្ណ វឌ្ឍនា​សា​ប៊ុងដែលដាក់ពាក្យសុំបង្កើតកាលពីថ្ងៃទី២០មេសាវិញក្រសួងមហាផ្ទៃបញ្ជាក់​ថាអនុញ្ញាតឲ្យបង្កើត​​។តែដើម្បីទទួលបានសពុលភាពត្រូវបំពេញបែបបទតាមច្បាប់ស្ទីពីគណ​បក្សនយោបាយមាត្រា៩ មាត្រា១៨ថ្នី មាត្រា១៩ថ្មីនិងមាត្រា២០នៃច្បាប់គណបក្សនយោបាយ។

ក្រសួងមហាផ្ទៃធ្លាប់បានបញ្ជាក់ថាបច្ចប្បន្ននេះមានគណបក្សជាង៣០ទទួលស្គាល់ដោយក្រសួងមហាផ្ទៃមានសិទ្ធិស្របច្បាប់ចូលរួមការបោះឆ្នោត។កាលពីពេលថ្មីៗនេះគណបក្សជាង៦០ត្រូវបានលុបចេញពីបញ្ជីក្រសួងមហាផ្ទៃ។

គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ខែមេសានេះជាថ្ងៃចុះបញ្ជីគណបក្សនយោបាយចូលរួមការបោះឆ្នោតមានតែគណបក្សបី(គណបក្សប្រជាជនកម្ពុជា គណបក្សយុវ​ជនកម្ពុជានិងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ)បានចុះនៅគ.ជ.​ប​។ការចុះឈ្មោះបក្សនិងបេក្ខជនឈរឈ្មោះចាប់ថ្ងៃទី៣០មេសាដល់១៤ឧសភា។៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *