ទំព័រដើម / តុលាការ / ចៅក្រមសម្រេចផ្តន្ទាទោសលោកឧត្តមសេនីយ៍ឯកហ៊ុន ជា ដាក់ពន្ធនាគារ១៨ខែ

ចៅក្រមសម្រេចផ្តន្ទាទោសលោកឧត្តមសេនីយ៍ឯកហ៊ុន ជា ដាក់ពន្ធនាគារ១៨ខែ

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ត្រូវបានលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ចំនួនពីរបទល្មើសគឺបទគំរាមកំហែងថានឹងសម្លាប់ និង​ពីបទធ្វើឱ្យខូចខាតដោយចេតនាតាមមា ត្រា២៣៣​និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ។

ក្រោយពីចោទប្រកាន់រួចក៏បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរលោក រស់ ពិសិដ្ឋ ក្រោមមកលោកក៏បានសម្រេចបញ្ជូនរឿងទៅជំនុំជម្រះផ្ទល់ ក៏បានសម្រេចទោសលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ដាក់ពន្ធនាគារ១៨ខែនឹងបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារព្រៃសម១តាមអំណាចសាលក្រម។

សមត្ថកិច្ចបានបញ្ចូនខ្លួនលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ទៅដល់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្រោយពីមានករណីផ្ទុះអាវុធជិត១០គ្រាប់កាលពី យប់ថ្ងៃទី១ឧសភា លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ត្រូវបានសមត្ថកិច្ចកោះអញ្ចើញឲ្យទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការ សាកសួរពាក់ព័ន្ធនិងករណីផ្ទុះអាវុធខាងលើនេះ។ទោះជាយ៉ាងណាពុំទាន់មានប្រភព ច្បាស់កាលណាមួយបង្ហាញថា ករណីនេះបានកើតឡើយ ដោយមានដើមចមមកពីអ្វីនោះឡើយ បានជាលោក ហ៊ុន ជា បានផ្ទុះអាវុធបែបនេះ។

សូមបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅ យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ផ្ទះលេខ១១ ផ្លូវ ១១៨ ភូមិ១១ សង្កាត់ផ្សាថ្មីមួយ ខណ្ឌដូន​ពេញ រាជធានី ភ្នំពេញ៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *