ទំព័រដើម / ព័ត៌មានជាតិ / កម្ពជាបញ្ជូនកម្លាំងថែរក្សាសន្ដិភាព៤២៨នាក់ទៅកាន់ប្រទេសម៉ាលីនិងសូដង់ខាងត្បូង

កម្ពជាបញ្ជូនកម្លាំងថែរក្សាសន្ដិភាព៤២៨នាក់ទៅកាន់ប្រទេសម៉ាលីនិងសូដង់ខាងត្បូង

ភ្នំពេញ៖ កម្ពុជាបន្ដបញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅបំពេញបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ ចំនួន​០៣កង ចំនួន ៤២៨នាក់ ទៅបំពេញកាន់សាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង ដើម្បីធ្វើការប្តូរវេន។

នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីជូនដំណើរកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅមូលដ្ឋានទ័ពអាកាស រាជធានីភ្នំពេញ “កម្លាំងទ័ពដែលត្រូវបញ្ជូនទៅ បំពេញបេសកកកម្មនេះ រួមមាន កងវិស្វកម្មព្រលានយន្ដហោះលេខ១៩៨ ចំនួន១៦៥នាក់ ទៅកាន់សាធារណរដ្ឋម៉ាលី, កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១៣២ ចំនួន១៤៤នាក់ ទៅកាន់សាធារណរដ្ឋម៉ាលី និងកងអាវុធហត្ថលេខ៦៨១ ចំនួន១១៩នាក់ ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង”៕

Leave a Reply

Your email address will not be published. Required fields are marked *