ទំព័រដើម / ព័ត៌មានជាតិ / មន្ត្រី​​​ខេត្ត​ឧត្តរ​មាន​ជ័យ គ្រោង​​ជួប​ប្រជុំ​ជា​មួយ​ភាគី​ថៃ ដើម្បី​ពន្លឿន​ការ​បើក​ច្រក​​ជប់​គគីរ​ឱ្យ​​​​ក្លាយ​​​​​​​​​​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​

មន្ត្រី​​​ខេត្ត​ឧត្តរ​មាន​ជ័យ គ្រោង​​ជួប​ប្រជុំ​ជា​មួយ​ភាគី​ថៃ ដើម្បី​ពន្លឿន​ការ​បើក​ច្រក​​ជប់​គគីរ​ឱ្យ​​​​ក្លាយ​​​​​​​​​​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​

ឧត្តរមានជ័យ ៖ អាជ្ញា​ធរ​ខេត្ត​ឧត្តរ​មាន​ជ័យ ឱ្យ​ដឹង​ថា​ខ្លួន​មាន​គំ​​រោ​ង​ជួប​ប្រជុំ​ជាមួយ​ ភាគី​ថៃ​​នៃ​ខេត្ត​​ស៊ី​សា​កេត​ដើម្បី​ពន្លឿន និង​ជំរុញ​​ឱ្យ​​ការ​បើក​ច្រក​របៀង​​ព្រំដែន​នៅ​តំបន់​​ជប់​គគីរ ក្នុង​ស្រុក​បន្ទាយ​អំពិល ឱ្យ​​ក្លា​យ​​ទៅ​ជា​ច្រក​ទ្វា​ព្រំ​ដែន​អន្តរ​ជាតិ​​បាន​ឆាប់​រហ័ស។​​
​អភិបាល​ខេត្ត​ឧត្តរមានជ័យ ឯក​ឧ​ត្ត​ម​​ស ថា​វី មានប្រសាសន៍​​នៅ​រសៀល​ថ្ងៃពុធទី៣​ខែ​ឧសភា​ថា​អាជ្ញា​ធរ​ខេត្ត​របស់​លោក មាន​គំ​រោង​​នឹង​ជួប​ប្រជុំ​ជា​មួយ​​​ភាគី​ថៃ នៃ​ខេត្ត​ស៊ី​សា​កេត​និង​ភាគី​ពាក់​ព័ន្ធ​​ខ្លះ​ទៀត នៅថ្ងៃទី៧ខែឧសភាខាងមុខ ដើម្បី​ពន្លឿន​​នីតិ​វិធី​នានា ឱ្យ​ច្រក​របៀង​ព្រំដែន​​ជប់​គគីរ​ក្លាយ​ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​​អន្តរជាតិ​បាន​ឆាប់​​រហ័ស។​
អភិបាល​ខេត្ត​​ឧត្ត​រ​មានជ័យ ដដែល​បញ្ជាក់​ទៀត​​​ថា​ភាគី​កម្ពុជា​​មាន​ឯក​សារ​គ្រប់គ្រាន់​ពី​រដ្ឋា​​​​​​ភិ​បាល​អស់ហើយ ក្នុង​ការ​ប្រែក្លាយ​ច្រក​របៀង​ព្រំ​ដែន​ជប់​គគីរ ឱ្យ​​ក្លាយ​ជា​​ច្រក​ទ្វា​អន្តរជាតិ គឺ​នៅ​តែ​រង់​ចាំ​តែ​ភាគី​ថៃ​ប៉ុណ្ណោះ​។​​​
​ឯក​ឧត្ត​ម​ ស ថា​​វី​ ​អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​​យល់ថា​កាល​ណា​ច្រក​របៀង​ព្រំ​ដែន​​ជប់​គ​គីរ​បាន​ក្លាយ​​ជា​ច្រក​ទ្វា​អន្តរ​ជាតិ​មួយទៀត គឺ​​មាន​សា​រៈ​​សំខាន់​ណាស់ ដោយ​សារ​ច្រក​នោះ​មាន​ស្ថាន​ភាព​ដី​រាប​ស្មើ អាច​​ឱ្យ​​ក​សិ​ករ​​​នៅ​ខេត្ត​បន្ទាយ​មា​ន​​ជ័​យ​​​​និង​ឧត្តរមានជ័យ​ងាយស្រួល​ដឹកជញ្ជូន​​​​​ក​សិ​ផល​​ចេ​ញ​ទៅ​លក់​នៅ​​ប្រទេស​ថៃ​ បាន​ងាយ​ស្រួល​ជាង​ច្រក​​អូរ​ស្មាច់​​របស់​ក្រុង​សំរោង​​និង​ច្រក​​ជាំ​សា​ង៉ាំ​របស់​ស្រុក​អន្លង់​វែ​​ង​។​
​​​​អាជ្ញាធរ​​ខេត្ត​​ឧត្តរមានជ័យ បាន​ទទួល​សំណូម​ព​រ​ពី​ពល​រដ្ឋ​ខ្មែរ​និង​ពល​រដ្ឋ​ថៃ​នៅ​ខេត្ត​ស៊ី​សា​កេ​ត​​​ថា​​ចង់​​​​​​​ឱ្យ​បើក​​ច្រក​ជប់​​គ​គីរ​ ឱ្យ​​បាន​ឆាប់ ​ដើម្បី​ផ្លាស់​ប្ដូរ​ទំ​និ​​ញ​គ្នា​បាន​ងាយ​ស្រួល​​​ផង​នឹង​ដើម្បី​លើក​កំ​ព​​ស់​​​ជី​​​​វ​​​ភា​ព​​​ប្រជា​ពល​រដ្ឋ​ ​តាម​គំ​​រោង​ភូមិ​មួយ​​ផលិត​ផល​មួយ​​ឱ្យ​កាន់​តែ​ប្រសើរ​ផង។​
រយៈពេលជាង២០ឆ្នាំ​មក​​​​ហើយ ច្រក​​ព្រំដែន​​ជប់​គគីរ នៅ​ក្នុង​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល​ គឺ​ជា​ច្រក​របៀង ដែល​គ្រាន់​តែ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ-ថៃ នៅ​ជាប់​ព្រំដែន​ បាន​ដោះ​ដូរ​ទំនិញ​និង​ចេញ​ចូល​រកគ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ មិនទាន់​​​​ក្លាយ​ទៅ​​ជា​ច្រក​ទ្វា​អន្តរ​​​ជាតិ ដែល​អាច​​​​បើក​ចំ​ហរ​​​សម្រាប់​ឱ្យ​​​​​​​​​​​​ចេញ​ចូល​ ដោយ​ប្រើ​លិខិត​ឆ្លង​ដែន​ជា​ផ្នូវ​ការ​នោះ​ទេ។​
ឯក​​​​​​​​​​​ឧត្ត​ម​ ស ថា​វី​ ឱ្យ​ដឹង​ថា​​បច្ចុប្បន្ន​នេះ​អាជ្ញា​ធរ​ខ្មែរ ​បាន​ត្រៀមខ្លួន​រួចហើយ ដោយ​រៀប​ចំ​​តាំ​ង​ពី​​ក្រុម​ប៉ូ​​លី​ស​អន្តោប្រវេសន៍​និង​ជំនាញ​ជា​ច្រើន​ទៀត ដើម្បី​រៀប​ចំ​ច្រក​ជប់​​គគីរ ឱ្យ​ក្លាយ​ទៅ​ជា​​​​​​​​​​​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ ប៉ុន្តែ​នៅ​រង់ចាំ​​តែ​ការ​ឆ្លើយតប​ពី​ភាគី​ថៃ​ប៉ុណ្ណោះ​៕​ដោយ៖ហង្ស សាវ​យុត

Leave a Reply

Your email address will not be published. Required fields are marked *